ពីនេះ ពីនោះ
រឿង​ងាយៗ​គួរ​ធ្វើ​ពេល​ភ្ជុំ កុំ​ឲ្យ​ពុល​ចំណីអាហារ​!
01, Oct 2016 , 7:10 am        
រូបភាព
ដោយ:
​កំណាព្យ​បទ ជាប់​ទង​
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!



-​រដូវ​ភ្ជុំ​    ​    ​កុំ​ភ្លេចភ្លាំង​    ​គាំង​ភ្លឹក​ភ្លាត់​
​ម្ហូប​ទៅ​វត្ត​    ​ភ្លាត់​មិន​ស្អាត​     ខាត​ខូចការ​
​កើតមាន​រោគ​    ​លោក​អាច​ពុល ខ្ពុ​ល​មុខ​តា​
​ទាំង​អាចារ្យ     ​ថា​ឲ្យ​ចាំ     ​ផ្តាំ​កូនចៅ​។​

-​ជំនាញ​ផ្តាំ​    ​ចាំ​គ្រប់គ្នា     ​ជា​ក្បួនខ្នាត​
​ប្រើ​ទឹកស្អាត  ស្អាត​ទាំង​ម្ហូ​ម​    ​ម្ហូប​មិន​ឆៅ​
​ដៃ​ត្រូវ​លាង​    ​ជាង​ហើយ​លុះ ទោះ​ក្នុង​ក្រៅ​
​ប្រាប់​កូនចៅ​    ​ទៅដល់​ណា​    ​ថា​ត្រូវ​ស្អាត​។​

-​រឿង​បន្លែ​    ​ផ្លែឈើ​ផង     ​បងប្អូន​ត្រូវ​
​ជូន​ម៉ែឪ​    ​ត្រូវ​លៃលក​    ​យក​សម្អាត​
​លាង​ជាមុន​    ​មុន​ពិសារ​    ​ណា​មិន​ខាត​
​ផល្លា​ស្អាត​    ​ស្អាត​បន្លែ​    ​ថែ​សុខភាព​។​    ​
​    ​
-​ទាំង​ចានឆ្នាំង តាំង​ដាក់​ទូ​    ​យូរ​គួរ​យក​
​លាង​លៃលក មក​មុន​ប្រើ​    ​ធ្នើ​ខ្ពស់​ទាប​
​ស្លាបព្រា​ស្រាក់ ដាក់​មិន​ស្អាត ខាត​សូមជ្រាប​
​រោគ​មាន​លាភ គាប​សប្បាយ កាយ​ចុះខ្សោយ​។​
​    ​
-​គួរ​ចាត់ចែង​    ​បែងចែក​ដាច់​     សាច់​ឆៅ​ឆ្អិន​
​ម្ហូ​ម​ខ្មែរ​ចិន​    ​មិនអាច​ចាក់​    ​ដាក់​បណ្តោយ​
​លាយឡំ​គ្នា​    ​ជា​គ្រោះថ្នាក់​    ​ជាក់​ខាងក្រោយ​
​ពេទ្យ​ផ្តាំ​ឲ្យ​    ​ឲ្យ​គ្រប់គ្នា​    ​ជា​ដំណឹង​។​

-​រឿង​គួរ​ខ្លាច​    ​អាច​ជួប​គ្រោះ​     នោះ​មាន​ដែរ​
​គឺ​ថ្ងៃខែ​    ​ខែ​ហួស​ប្រើ​     បើ​មិនដឹង​
​អ្នកទិញ​លក់​    ​ជក់​ចំណេញ​     ចេញចូល​ប្រឹង​
​ភ្លេច​ថ្លែង​ថ្លឹង​    ​ដឹង​ខូច​ដែរ​    ​តែ​ខ្លាច​ខាត​៕


© រក្សាសិទ្ធិដោយ thmeythmey.com