កីឡាជាតិ
ជាតិ
ប្រតិភូ និង​ក្រុម​អត្ត​ព​លិ​ក​កីឡា​ឆ្នេរ​ខ្សាច់​កម្ពុជា​មកដល់​មាតុប្រទេស​វិញ​ថ្ងៃនេះ​
04, Oct 2016 , 4:23 pm        
រូបភាព
ក្រុមកីឡាឆ្នេរខ្សាច់កម្ពុជា (រូបភាពហ្វេសប៊ុក NOCC)
ក្រុមកីឡាឆ្នេរខ្សាច់កម្ពុជា (រូបភាពហ្វេសប៊ុក NOCC)
ដោយ:
​ក្រោយពី​បាន​បំពេញបេសកកម្ម​ចូលរួម​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី Asian Beach Games 2016 លើក​ទី​៥ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម អស់​រយៈ​ជាច្រើន​ថ្ងៃ ប្រតិភូ​រួមជាមួយ​នឹង​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​នឹង​មកដល់​មាតុប្រទេស​វិញ​នា​រសៀល​។ ការវិលត្រឡប់​របស់​ក្រុម​ប្រតិភូ​កីឡា​កម្ពុជា​នេះ​ដោយបាន​ពាំនាំ​នូវ​មេដាយមាស​៦ ប្រាក់​៦ និង​សំ​រឺ​ទ្ធ​៩ មក​កម្ពុជា​ផងដែរ​។



​ប្រតិភូ​ព្រមទាំង​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ចាកចេញ​ពី​ទីក្រុង​ណា​ដាង ប្រទេស​វៀតណាម ដោយ​មកដល់​កម្ពុ​ជានា​វេលា​ម៉ោង​៤:៣០​នាទី​រសៀល​នេះ បន្ទាប់ពី​បាន​ចូលរួម​ប្រកួត​ក្នុង​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី Asian Beach Games 2016 លើក​ទី​៥​ដែល​ប្រព្រឹត្តទៅ​តាំងពី​ថ្ងៃទី​២៤ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា កន្លងទៅនេះ​។​

​ការវិលត្រឡប់​មកកាន់​មាតុប្រទេស​របស់​ប្រតិភូ និង​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​នេះ ដោយបាន​នាំយក​នូវ​មេដាយ​សរុប​ចំនួន​២១​ពី​ព្រឹត្តិការណ៍​នេះ​ក្នុងនោះ​មាស​៦ ប្រាក់​៦ និង​សំ​រឺ​ទ្ធ​៩​។ មេដាយ​ទាំងនេះ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​លើ​ប្រភេទ​វិញ្ញាសា​ប៉េតង់​(​មាស​៣ ប្រាក់​១ នឹង​សំរឹទ្ធ​៣), កីឡា​វ៉ូ​វី​ណា​ម​(​មាស​២ ប្រាក់​១ និង​សំរឹទ្ធ​៤) និង​ល្បុក្កតោ​(​មាស​១ ប្រាក់​៤ និង​សំរឹទ្ធ​២)​។

​ការដណ្តើម​បាន​មេដាយ​២១​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី Asian Beach Games លើក​ទី​៥​នេះ វា​លទ្ធផល​ដ៏​ធំធេង និង​ជា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា​ដែល​មិន​ធ្លាប់មាន​នាពេល​កន្លងមក ខណៈ​កាលពី​លើក​មុន​នៅ​ឆ្នាំ​២០១៤ នៅ​ទីក្រុង​ភូ​កេ​ត​ប្រទេស​ថៃ កម្ពុជា​ទទួលបាន​មេដាយ​សំរឹទ្ធ​តែ​១​ប៉ុណ្ណោះ​។ 

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ក្រុម​ប្រតិភូ​កីឡា​ដែល​ត្រឡប់​មកដល់​ថ្ងៃនេះ​មាន​៤​ក្រុម​ក្នុងនោះ​មាន​ក្រុម​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​, ក្រុមកីឡា​វ៉ូ​វី​ណា​ម​, ក្រុមកីឡា​ចំបាប់​ឆ្នេរ​ខ្សាច់ និង​ក្រុមកីឡា​ល្បុក្កតោ​៕   


Tag:
 Asian Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com