ពីនេះ ពីនោះ
ចាបព្រៃ​វែង ជាទូទៅ​ច្រើន​រស់នៅ​ក្បែរ​មាត់ទឹក​
12, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចាបព្រៃ​វែង គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល​នៅ​រដូវ​បន្ត​ពូជ មានមុខ និង​បំពង់ក​ពណ៌​ខ្មៅ ផ្នែក​ពោះ​ពណ៌​លឿង វ័ណ្ឌ​ទ្រូង​ត្នោត និង​មាន​ឆ្នូត​ស​នៅ​ដើម​ស្លាប​។ ចំណែក​រដូវ​មិន​បន្ត​ពូជ មាន​បំពង់ក និង​ផ្នែក​ពោះ​ពណ៌​លឿងទុំ និង​មាន​វ័ណ្ឌ​ទ្រូង​ពណ៌​ត្នោត មាន​ឆ្នូត​ស្លា​បស​។ ដោយឡែក​បក្សី​ញី មាន​រូបរាង​ស្រដៀង​បក្សី​ឈ្មោល​ផងដែរ នៅ​រដូវ​មិន​បន្ត​ពូជ ប៉ុន្តែ​គ្មាន​វ័ណ្ឌ​ទ្រូង​ពណ៌​ត្នោត​ទេ ផ្នែក​ពោះ​ពណ៌​លឿងខ្ចី និង​ផ្នែក​ខ្នង​ពណ៌​ត្នោត​ខ្ចី​។ ។ បក្សី​នេះ​ភាគច្រើន​រស់នៅ​តាម វាលស្មៅ គុម្ពោត​ព្រៃ តំបន់​វាលលំហ តំបន់កសិកម្ម និង​ជាទូទៅ​នៅក្បែរ​មាត់ទឹក​។ ចាប់​ព្រៃវែង​នេះ ជា​ប្រភេទ​បក្សី​ដែលមាន​របាយ​រស់នៅ​ហើរ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​មាន​ស្ទើរ​គ្រប់​ទីកន្លែង​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com