ពីនេះ ពីនោះ
ត្រចៀកកាំ​ដើមត្នោត បក្សី​រកស៊ី​តាម​តំបន់ភ្នំ​
14, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រចៀកកាំ​ដើមត្នោត គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​ផ្ទាំង​ស្លាប​ពណ៌​ត្នោត​ក្រ​ម៉ៅ បណ្ដោយ​ខ្លួន​តូច ចុង​ស្លាប​ស្រួច និង​កន្ទុយ​តូច​វែង​ព្រែក​ពីរ​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​តំបន់​វាលលំហ ជារឿយៗ នៅ​ជិត​ទីក្រុង​ភូមិ និង​ជិត​ដើមត្នោត​។ ចំណែក​ជីវសាស្ត្រ​រស់នៅ​វិញ គឺ​និយម​ធ្វើ​សម្បុក និង​ទំ​លើ​ដើមត្នោត ហើយ​និង​រកស៊ី​តាម​តំបន់ភ្នំ​។ ចំពោះ​របាយ​រស់នៅ​វិញ គឺជា​ទូទៅ​មាននៅ​គ្រប់​ទីកន្លែង និង​មាន​វត្តមាន​ពេញ​មួយឆ្នាំ ព្រមទាំង​បន្ត​ពូជ​ចាប់ពី​ខែធ្នូ ដល់​សីហា​។



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


© រក្សាសិទ្ធិដោយ thmeythmey.com