ជាតិ
សេដ្ឋកិច្ច
៩​ខែ​ដើមឆ្នាំ រដ្ឋ​រក​ចំណូល​គយ​បាន ១,៣​ពាន់​លាន​ដុល្លារ​
14, Oct 2016 , 9:39 am        
រូបភាព
រូបភាពពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
រូបភាពពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ដោយ:
 
​ការប្រមូល​ចំណូល​ពន្ធគយ​និង​អាករ​របស់​រដ្ឋាភិបាល សម្រេចបាន​ទឹកប្រាក់ ១៣១៣​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៦​នេះ ដែល​កើនឡើង​ជិត ១៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃទី​១៣​ខែតុលា​។​


--
 
​សេចក្ដីប្រកាស​ដដែល​នេះ បញ្ជាក់ថា គិត​ត្រឹម​៩​ខែ​ដើម​ឆ្នាំនេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា រក​ចំណូល​ចូល​ថវិកាជាតិ​បាន ៨០,៨៥​ភាគរយ​នៃ​ផែនការ​ប្រមូល​ពន្ធ​ប្រចាំឆ្នាំ​។ 
 
​បើ​គិត​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំនេះ ការកៀងគរ​ចំណូល​ពន្ធគយ​សម្រេចបាន ៤១៧​លាន​ដុល្លារ កើនឡើង ៦,៧​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៥​។ ដោយឡែក​សម្រាប់​ចំណូល​គយ​ក្នុង​ខែកញ្ញា គឺមាន​ចំនួន ១៣៤​លាន​ដុល្លារ​៕

Tag:
 គយ​
© រក្សាសិទ្ធិដោយ thmeythmey.com