ពីនេះ ពីនោះ
សំបក ជណ្ដើស្វាតូច អាចវិញជាខ្សែប្រើប្រាស់ជាប់បានល្អ
17, Oct 2016 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
ជណ្ដើស្វាតូច គឺជាឈ្មោះចុល្លព្រឹក្សមួយប្រភេទ មានកម្ពស់ ចាប់ពី ២ ទៅ៦ ម៉ែត្រ និងមានមែកបែកសាខា ឬអាចហៅម្យ៉ាងទៀតថា ជាប្រភេទវល្លិ៍វាឡើងលើរុក្ខជាតិជិតខាង។ រុក្ខជាតិនេះ ដុះមាត់ព្រៃ ឬ ក្នុងព្រៃ ជ្រុះស្លឹកលើដីរាប ឬទួលមានកម្ពស់ត្រឹម ៥០០ម៉ែត្រ យ៉ាងច្រើន។ ប៉ុន្តែប្រសិនបើវាដោះតាមចន្លោះព្រៃ ដើមរុក្ខជាតិនេះ អាចក្លាយជាចុល្លព្រឹក្សវិញ។ ជាទូទៅ គេប្រទះឃើញដើមជណ្ដើស្វាតូចនេះភាគច្រើនដុះក្នុងឧបទ្វីបឥណ្ឌូចិន។ ចំពោះសារប្រយោជន៍វិញ គឺប្រជាជនតាមនីគម ជនបទតែងតែយកសំបកដើម មកវិញជាខ្សែ ដែលអាចប្រើប្រាស់ជាប់បានល្អ។ ដោយឡែកចំពោះដើម គែអាចកាត់ជាកង់ៗ ហើយយកមកស្ងោរ យកទឹកមកផឹកដើម្បីព្យាបាលជំងឺមួល៕


 
ដកស្រង់ពីសៀវភៅ៖ វចនានុក្រម ការប្រើប្រាស់រុក្ខជាតិក្នុងប្រទេសកម្ពុជា,រក្សាសិទ្ធិអ្នកគ្រូ ឌី ផុន

Tag:
 រុក្ខជាតិនៅកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com