ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ចូល​គោរពវិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ថៃ
17, Oct 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ នៅ​ព្រឹក​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូល​គោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រ​ថៃ ភូមិ​ពល អាឌុលយ៉ាដេត Bhumibol Adulyadej នៅក្នុង​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​។​


 
​សម្ដេច ហ៊ុន សែន សរសេរ​សារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ការ​សោយ​ទិវង្គត​ព្រះមហាក្សត្រ​ថៃ ដោយ​សម្ដេច​ថា ការ​សោយ​ទិវង្គត​ព្រះអង្គ គឺជា​ការបាត់បង់​យ៉ាង​ធំធេង​របស់​ប្រជាជន និង​ប្រទេស​ថៃ ក៏ដូចជា​សម្រាប់​មិត្តភក្តិ​ទាំងអស់​នៅលើ​ពិភពលោក​។​
 
​ព្រះមហាក្សត្រ​ថៃ ភូមិ​ពល អាឌុលយ៉ាដេត បាន​សោយ​ទិវង្គត​កាលពីថ្ងៃ ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ដោយ​ព្រះ​ជន្មាយុ​៨៩​ព្រះវស្សា​។ រដ្ឋាភិបាល​ប្រទេស​ថៃ បានប្រកាស​កាន់ទុក្ខរ​យៈ​ពេល​១​ឆ្នាំ​៕






Tag:
 ហ៊ុន សែន
 ព្រះមហាក្សត្រ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com