ពីនេះ ពីនោះ
ពពិច​ថ្ម​ច្រើន​រស់នៅ​តាម​តំបន់​ថ្ម​ច្រើន តាម​ចិញ្ចើមផ្លូវ
18, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពពិច​ថ្ម គឺ​ឈ្មោះ​បក្សី​តូច​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល​នៅ​រដូវ​មិន​បន្ត​ពូជ  ដងខ្លួន​ទាំងមូល​ស្ទើរតែ​ពណ៌​ខៀវ លើកលែងតែ​ស្លាប និង​កន្ទុយ​ពណ៌​ខ្មៅ​។ ចំណែក​នៅ​រដូវ​មិន​បន្ត​ពូជ  ខ្លួន​ទាំងមូល​មាន​ពណ៌​ផ្ទៃមេឃ វ័ណ្ឌ​ដោយ​រោម​ស​ខ្មៅ​រាង​ជា​ស្រកាត្រី​ពេញ​ខ្លួន​។ ចំពើប​ក្សី​ឈ្មោល​ប្រភេទ Philippen មាន​ពោះ​ពណ៌​ត្នោត​ទុំ ផ្នែក​ខ្នង ក្បាល និង​ទ្រូង​ពណ៌​ខៀវខ្ចី​។ ដោយឡែក​បក្សី​ញី​វិញ មាន​ពណ៌​ត្នោត​លាយ​ប្រផេះ​ស្រអាប់​ពេញ​ខ្លួន​។ បក្សី​តូច​ប្រភេទ​នេះ ជាទូទៅ​ច្រើន​រស់នៅ​តាម​តំបន់​ថ្ម​ច្រើន តាម​ចិញ្ចើមផ្លូវ និង​តាម​ផ្ទះ​របស់​ប្រជុំជន​។ ក្នុងនោះ​ផងដែរ វា​មាន​របាយ​រស់នៅ​គ្រប់​ទីកន្លែង និង​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ ព្រមទាំង​ធ្វើការ​បន្ត​ពូជ ចាប់ពី​ខែមករា ដល់​ខែមិថុនា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
​ Cette semaine, à l’initiative de @FranceCambodge et du MAECI, commémoration des 25 ans des Accords de Paris sur le Cambodge — France au Cambodge (@FranceCambodge) 17 octobre 2016

Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com