កីឡាជាតិ
ជាតិ
AFF Suzukicup៖ កម្ពុជា​ឈ្នះ​ព្រុយ​ណេ ៣-០
18, Oct 2016 , 8:07 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ  ព្រុយ​ណេ​ក្នុង  លទ្ធផល ៣-0  សម្រាប់​ការប្រកួត​ជម្រុះ AFF Suzuki Cup នា​ថ្ងៃ​អង្គារ ទី​១៨ ខែតុលា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ នា​ការប្រកួត​គូ​ដំបូង ឡាវ​បាន​យកឈ្នះ​ទី​ម័​រ​ខាងកើត ២-១ ។​


 ប្រាក់ មុន្នី​ឧ​ត្ត​ម ស៊ុត​បាល់​ចេញពី​ជ្រុង ជួយ​កម្ពុជា​នាំមុខ​ព្រុយ​ណេ  ១-០ នៅ​នាទី​ទី​៦ ហើយ​នៅ​នាទីទី​៩ កែវ​សុខ​ផេង បន្ថែម​គ្រាប់​ទី​២ ។​ នៅ​នាទី​៤៣ ប្រាក់ មុន្នី​ឧ​ត្ត​ម បន្ថែម​១​គ្រាប់​ទៀត​ក្រោយ​ការបញ្ជូន​ខ្លី​របស់ ចាន់ វឌ្ឍនាកា​។​

​នៅ​នាទី​ទី៨៨ កីឡាករ​ព្រុយ​ណេ Ak Yura Indera បាន​កាត​ក្រហម​ក្រោយ​ទាញ​ទិ​ត្យ ឌី​ណា ឲ្យដួល​។​



 ជម្រើស​កម្ពុជាៈ  អ៊ុំ សេរី​រ័ត្ន (​ប្រធាន​ក្រុម​) , សឿ​យ វិ​សាយ​, សំអឿន ពិដោរ​, ណុប តុលា​, សុខ សុវណ្ណ​, ឈិន ឈឿន​, ទិ​ត្យ ឌី​ណា​, ច្រឹង ពលរដ្ឋ​, ប្រាក់ មុន្នី​ឧត្ដម​(​ហូ​យ ផល្លី​ន ៧៧), កែវ សុខ​ផេង​(​ប៊ិន ធា​រី ៨៧) , ចាន់ វឌ្ឍនាកា (​ឃួន ឡា​បូ​រ៉ាវី ៥៨)​។​





Tag:
 AFF Suzukicup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com