ជាតិ
សង្គមជាតិ
អាជ្ញាធរ​រកឃើញ​ទំនិញ​ខូចគុណភាព​ចំនួន​៤៤​តោន ក្នុង​រយៈពេល​៩​ខែ​
21, Oct 2016 , 7:39 am        
រូបភាព
ដោយ:
 
 
​ទំនិញ​ខូចគុណភាព​សរុប​ចំនួន ៤៤ តោន ត្រូវបាន​មន្ត្រី​កាំកុងត្រូល​រកឃើញ និង​រឹបអូស ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៦​នេះ នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​បញ្ជាក់​របស់ លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​កាំកុងត្រូល ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​។


 
​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ពី​សុវត្ថិភាព​ចំណីអាហារ នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល នៅ​ថ្ងៃទី​២០ តុលា លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​ឲ្យ​ទៀតថា​ទំនិញ​ខូចគុណភាព​ដែល​រឹបអូស​បាន​ទាំងនោះ មាន​ចំនួន​១៧​តោន រឹបអូស​នៅតាម​ព្រំដែន និង​២៧​តោន​ទៀត រឹបអូស​ពី​តាម​ផ្សារ និង​សិប្បកម្ម​នានា​ក្នុងប្រទេស​៕
 
 
 

Tag:
 ​ទំនិញ​ខូចគុណភាព​
© រក្សាសិទ្ធិដោយ thmeythmey.com