ពីនេះ ពីនោះ
កន្ទ្រោក​ខ្មោច ករណី​ប្រ​ទេស​ជួប​បញ្ហា​គ្រោះ​ទុ​រ្ភឹ​ក្ស​អាច​យក​ស្លឹក​បង់​សម្ល​បាន​
22, Oct 2016 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
​កន្ទ្រោក​ខ្មោច គឺជា​ឈ្មោះ​គុម្ព​ព្រឹក ឬ​ចុ​ល្ល​ព្រឹក្ស​មួយ​ប្រភេទ ដែលមាន​កម្ពស់​ចាប់ពី​១ ទៅ​២​ម៉ែត្រ ហើយ​ដុះ​ក្នុងព្រៃ​គុម្ពោត តាម​បណ្ដា​ប្រទេស​ឥណ្ឌូចិន​។



​ដើម​រុក្ខជាតិ នេះ​មាន​រោម​ច្រើន ប៉ុន្តែ​មាន​ស្លឹក​ធំ​ក្រអូប​តែ​គេ​មិន​និយម​ប្រើ​សម្រាប់​បង់​សម្ល​ឡើយ​។ ប៉ុន្តែ​ក្នុងករណី​ប្រ​ទស​ជួប​បញ្ហា​គ្រោះ​ទុ​រ្ភឹ​ក្ស ហើយ​គ្មាន​ក​ន្ទ្រោ​ប​សម្ល​នៃ​ជិត​ដៃ ប្រជាជន​តែង​យក​ស្លឹក​រុក្ខជាតិ​នេះ​មក​បង់​សម្ល​ជំនួស​។​

​យ៉ាងណា ស្លឹក​រុក្ខជាតិ​នេះ​មិនមាន​រសជាតិ ដូច​កន្ទ្រោក​ធម្មតា​ទេ​។ ចំណែក​គ្រូ​ផ្សំ​ថ្នាំបុរាណ​ខ្លះ តែង​យក​ស្លឹក​កន្ទ្រោក​ខ្មោច​នេះ សម្រាប់ ទុក​ព្យាបាល​រោគ​ឲ្យ​អ្នក​ដំបៅ​ច្រមុះ និង​ទុក​ស្ពុង​ជាដើម​។

​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com