អត្ថបទពាណិជ្ជកម្ម
ពិតជា​អស្ចារ្យ​! កម្មវិធី​ពិសេសៗ​ជាច្រើន ត្រូវបាន​ផ្តល់ជូន​ដោយ បុរី ឌឹ ផ្ល​រ៉ា ក្នុងឱកាស អបអរសាទរ​គម្រប់​ខួប​១​ឆ្នាំ និង​កម្មវិធី​បុណ្យ Halloween
25, Oct 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖ ក្រោយ​ទទួលបាន​ជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ​និង​សំណង់​ផ្ទះល្វែង វីឡា គ្រប់​ប្រភេទ​អស់ រយៈពេល​មួយឆ្នាំ​រួចមក និង​ដើម្បី​ជាការ​ថ្លែងអំណរគុណ ដល់​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន កន្លងមកនេះ The Flora នឹង​ប្រារព្ធ​ពិធី​ដ៏​អស្ចារ្យ​មួយ​ក្នុងឱកាស​អបអរសាទ​រ​គម្រប់​ខួប​១​ឆ្នាំ ដែលមាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨-៣០ ខែតុលា​នេះ នៅ​TK-Avenue ដោយមាន​ការលេង​ហ្គេម​ផ្តល់​រង្វាន់​ជា ប្រាក់សុទ្ធ ចាប់ពី​១០០-១៥០០​ដុល្លារ​ភ្លាមៗ និង រង្វាន់​ជាការ​ដូរ​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ទៀត​។​

​កាន់តែ​សប្បាយរីករាយ​ក្នុងឱកាស​អបអរសាទ​រ​ខួប​១​ឆ្នាំ និង​ពិធីបុណ្យ Halloween ក៏មាន​ការលេង​ហ្គេម យក​រង្វាន់ ពិសេសៗ​ជាច្រើន​ពី​បុរី The Flora ហើយ​ព្រម​ជាមួយគ្នា​នោះ រាល់​អតិថិជន​ដែល​បានផ្ដល់​ការ Survey របស់​The Flora នឹង​ទទួល​បានការ​ពិសា​ភ្លៅ​មាន់​បំពង បឺ​ហ្គឺ និង​ភេសជ្ជៈ​Cola cola នៅ Lucky Burger ដោយ​ឥតគិតថ្លៃ​ផងដែរ​។​



​ការបង្ហាញ​វត្ដ​មាន​របស់​បុរី The Flora ក្នុង​រយៈពេល​ត្រឹមតែ​មួយឆ្នាំ​ប៉ុណ្ណោះ ទទួលបាន​ជោគជ័យ​ខ្ពស់​ហួស ពី​ការរំពឹងទុក​ទៅទៀត ដោយ​ផ្ទះ​វីឡា​កូនកាត់​របស់​ដ៏​ប្រណិត​នៃ LH1 និង​LH2 ត្រូវបាន​អតិថិជន​ជាវ​ទាំង ១០០%​តែម្តង ហើយ​សម្រាប់​គម្រោង​វីឡា​កូនកាត់​ម៉ូត​ថ្មី គោលការណ៍​បង់​ថ្មី រឹតតែ​ងាយស្រួល ក្លាយជា ម្ចាស់​គេហដ្ឋាន​ដ៏​ប្រណិត​ភ្លាមៗ​តែម្ដង ។​

​គួរ​បញ្ជាក់ថា គម្រោង​បុរី ឌឹ ផ្ល​រ៉ា ក៏បាន​ប្រកាស​បើក​លក់​គម្រោង​ថ្មី​ទី​២ របស់ខ្លួន​ហើយ គឺ ឌឹ​ផ្ល​រ៉ា វើ ប៊ី ណា ដែលមាន​លក់​ប្រភេទ​ផ្ទះ 1. វីឡា​ភ្លោះ (Twin-B), 2.​វីឡា​កូនកាត់ LH-1 (2​ជាន់​), 3.​វីឡា​កូនកាត់ LH-2 (3​ជាន់​), 4.​ផ្ទះល្វែង​អាជីវកម្ម Shop House ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់ អតិថិជន​គួរអោយ កត់សម្គាល់ មិន​ចាញ់​គម្រោង​ទី​១​នោះទេ​។



​គម្រោង​ឌឹ ផ្ល​រ៉ា ជា​គម្រោង​ដ៏​ធំ​មួយ ដែល​កំពុង​សាងសង់​នៅលើ​ផ្ទៃ​ប្រមាណ ២០០​ហិកតា ដែល​នៅ​ចម្ងាយ ប្រមាណ​ជាង ១០​គីឡូម៉ែត្រ ចុះ​ពី​ស្ពាន​ជ្រោយចង្វារ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ ដែលជា​ផ្លូវភ្លោះ​ធំ​បំផុត របស់​កម្ពុជា ត​ភ្ជាប់​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកំពង់ចាម មកកាន់​រាជធានី​ភ្នំពេញ និង ជា​តំបន់​ឆ្លងកាត់ របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ ព្រះវិហារ និង​សៀមរាប ។ ជាងនេះទៅទៀត គម្រោង ឌឹ​ផ្ល​រ៉ា បានផ្តល់​ជូន​អតិថិជន​នូវ​ប្រណិត​ភាព​នៃ​គេហដ្ឋាន ភាពងាយស្រួល និង​ទំនុកចិត្ត​ទៅលើ​ការ ផ្តល់ជូន​ប្លង់រឹង ទីធ្លា​ធំ​ទូលាយ បែក​ចែក​ចំណតរថយន្ត ចំណីផ្លូវ​ផ្សេងៗ​ពីគ្នា មាន​សួនច្បារ​សាធារណៈ ក្លឹប​ហាត់ប្រាណ និង​អាង​ហែល​ទឹក បូករួម​នឹង​ផ្លូវធំៗ​មាន​ទំហំ​រហូតដល់​ទៅ ២០​ម៉ែត្រ ហើយ​ថែមទាំង​មាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផងដែរ ដែល​ទាំងអស់នេះ​បង្ហាញ​ពី​លក្ខណៈ ទំនើប និង ប្រណិត​ភាព​របស់ គម្រោង ឌឹ ផ្ល​រ៉ា​។​

​ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ (010/087) 366 886, 011 67 67 26/ 011 76 76 10/ 011 67 67 38/ 061 77 67 67/ 088 57 57 888៕
​គេហទំព័រ
www.boreytheflora.com, ហ្វេ​ស​ប៊ុ​ក www.facebook.com/theflora







( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com