កីឡាជាតិ
ជាតិ
កីឡា​ជាតិ​លើក​ទី​១៖ កម្រង​រូបភាព​សម្តែង​សាកល្បង​ត្រៀម​មុន​ថ្ងៃ​បើក​ការប្រកួត​ផ្លូវការ​
27, Oct 2016 , 7:39 pm        
រូបភាព
ដោយ:
​ដើម្បី​ត្រៀម​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​ជា​ប្រវត្តិសាស្ត្រ​ក្រោម​វត្តមាន​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​បានរៀបចំ​ការសម្តែង​សាកល្បង ដើម្បី​ត្រៀម​មុន​ថ្ងៃ​បើក​ជា​ផ្លូវការ​នា​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។



​តាមរយៈ​ការសម្តែង​សាកល្បង​កាលពី​ថ្ងៃទី​២៦ ខែតុលា ដែល​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​បានកំណត់​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការសម្តែង​សាកល្បង​សម្រាប់​ត្រៀម​បើក​ជា​ផ្លូវការ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​។ ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​សង្កេត​ថា ការសម្តែង​មាន​លក្ខណៈ​ប្រសើរ​ច្រើនជាង​មុន ប៉ុន្តែ​ក៏​នៅមាន​ចំណុច​តិចតួច​ដែល​ខ្វះខាត​ផងដែរ​។

​លោក​បន្តទៀតថា ដើម្បី​ឲ្យ​ការបើក​ការប្រកួត​ផ្លូវការ​នៃ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ដំណើរការ​បានល្អ និង​រលូន​ក្រុម​សម្តែង​ដែល​នៅមាន​ចំណុច​ខ្វះខាត​ត្រូវ​មក​សម្តែង​សាកល្បង​បន្ថែមទៀត​នៅ​ថ្ងៃទី​២៧ ខែតុលា ដើម្បី​កែលម្អ​រាល់​ចំណុច​ខ្វះខាត​ទាំងនោះ​។

​ទន្ទឹមនឹងនេះ លោក នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​សិស្សានុសិស្ស​ឲ្យ​ចូលរួម​ទស្សនា​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​ជា​ផ្លូវការ​នា​ថ្ងៃទី​២៨ ខែតុលា​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​លើកទឹកចិត្ត​កីឡាករ​កីឡាការិនី ក៏ដូចជា​អបអរ​ថ្ងៃ​បើក​ការប្រកួត​មួយ​នេះ​៕ 


































































































Tag:
 កីឡា​ជាតិ​លើក​ទី​១
© រក្សាសិទ្ធិដោយ thmeythmey.com