ពីនេះ ពីនោះ
វល្លិ​មាស មាន​ជ័រស្អិត​អាច​លាយ​ជាមួយ​កំបោរ​ធ្វើ​«​ដីលែង​»​ដើម្បី​បិទ​ប្រហោង​ទូក​
29, Oct 2016 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
Cassytha filiformis l
​វល្លិ​មាស គឺជា​ឈ្មោះ​វល្លិ​ស្អិត​មួយ​ប្រភេទ ដែល​រស់​ដោយសារ​គេ​។ វល្លិ​មួយ​ប្រភេទ​នេះ មាន​មែក​តូច​ដូច​ខ្សែរ​អំបោះ វារ​ពា​ត់​ជុំវិញ​មែក​រុក្ខជាតិ ដែល​អាចជា​ចុ​ល្ល​ព្រឹក្ស គុម្ពព្រឹក្ស ឬ​ព្រឹក្ស​។ វល្លិ​មាស ច្រើន​មាន​ដុះ​នៅ​គ្រប់​ប្រទេស​អាស៊ី និង​អាស៊ី​ក្ដៅ​។



នៅក្នុង​ការ​ទាញ​ជា​ប្រយោជន៍ រុក្ខជាតិ​នេះ​ត្រូវបាន​គេ​យកមក​ធ្វើជា​ថ្នាំ​ជ្រលក់​សំពត់ អាវ ឲ្យ​មាន​ពណ៌​ក្រមៅ​។ បន្ថែម​ពីនេះ វល្លិ​មាស មាន​ជ័រស្អិត ដែល​គេ​តែង​លាយ​ជាមួយ​កំបោរ សម្រាប់​ធ្វើជា​«​ដីលែង​» ដើម្បី​បិទ​ប្រហោង​ទូក​។ នៅ​ប្រទេស​ខ្មែរ​យើង វល្លិ​មាស ត្រូវបាន​គ្រូថ្នាំ​បុរាណ យកមក​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​សួត​។

ចំពោះ​ពាក្យ «​ដីលែង​» មានន័យថា ដី​ម៉ដ្ឋ​ផង់​ដូច​ម្សៅ ពណ៌​ក្រហម​ក្រមៅ ស្រដៀង​គ្រាក់ខ្នុរ សម្រាប់​លាយ​ជា​ថ្នាំ​លាយ​ជញ្ជាំង​ផ្ទះ​ជាដើម​។ វត្ថុ​នេះ បព្វជិត​អាច​យកទៅ​លាយ​ធ្វើជា​ទឹកអម្ចត់​ជ្រលក់ចីវរ​បាន​។

ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com