ពីនេះ ពីនោះ
សេក​កន្ទុយ​ខៀវ​លឿង មាន​ជាពិសេស​នៅ​ភូមិភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ ​
29, Oct 2016 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
Grey-headed Parakeet Psittacula finschii

សេក​កន្ទុយ​ខៀវ​លឿង គឺជា​ឈ្មោះ​សេក​មួយ​ប្រភេទ​ក្នុងចំណោម​ប្រភេទ​សេក​ផ្សេងៗ​ទៀត​។ បក្សី​នេះ មានខ្លួន​ពណ៌​បៃតង ក្បាល​ពណ៌​ប្រផេះ​ចាស់ ចំពុះ​ពណ៌​ក្រហម ចំ​កំក​ខ្មៅ​តូច មាន​កន្ទុយ​វែង​ជាង​សេក​ដទៃ ដោយមាន​ពណ៌​លឿង​នៅ​ផ្នែក​ខាងចុង​។



​បក្សី​នេះ ច្រើន​រស់នៅ​តាម​ព្រៃ​ល្បោះ និង​ដំណុះ​ព្រៃ​ក្មេង​។ ចំណែក​ជីវសាស្ត្រ​រស់នៅ​វិញ បក្សី​នេះ​ស្ថិតក្នុង​សភាព​គំរាមកំហែង ដោយសារ​ការចាប់យក​មក​ចិញ្ចឹម​។ ដោយឡែក របាយ​រស់នៅ​គឺមាន​នៅ​គ្រប់​ទីកន្លែង ពិសេស​ភូមិភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។ បន្ថែម​ពីនេះ សេក​កន្ទុយ​ខៀវ​លឿង ធ្វើការ​បន្ត​ពូជ​ចាប់ពី​ខែ មីនា ដល់​ខែមេសា​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com