ពីនេះ ពីនោះ
គ្មានទេ​ពាក្យ​«​ម្ស៉ៅ​» ក្នុង​វចនានុក្រម​ខ្មែរ មានតែ​ពាក្យ​«​ម្សៅ​» ​
30, Oct 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពាក្យ «​ម្ស៉ៅ​» និង​«​ម្សៅ​» មួយណា​ត្រឹមត្រូវ​? ចម្លើយ​អាច​នឹងមាន​អ្នក​ឆ្លើយថា «​ម្ស៉ៅ​» ផង​និង​«​ម្សៅ​»​ផង​។ ប៉ុន្តែ​នៅតាម​បណ្ដាញ​សង្គម​បច្ចុប្បន្ននេះ មាន​សាធារណជន​មួយចំនួន​លោក​បានសរសេរថា «​ម្ស៉ៅ​» ដែល​ពាក្យ​នេះ​គឺ​មិន​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត នោះទេ​។ ពាក្យ​ដែល​ត្រឹមត្រូវ គឺ​ពាក្យ​«​ម្សៅ​»​។​


​ពាក្យ​«​ម្សៅ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ផង់​ដែល​ធ្វើ​ពី​អង្ករ​, ពោត​, សណ្ដែក​, មើមដំឡូង​ជាដើម​។ ឧទាហរណ៍ៈ ម្សៅខ្សាយ​, ម្សៅដំណើប​, ម្សៅជ្រែ​,​ម្សៅឈូក​, ម្សៅដំឡូង​, ម្សៅពោត​, ម្សៅសណ្ដែក​, ម្សៅល្មៀត​។​ល​។​

​ការដែល​លើក​ពាក្យ​នេះ មក​ធ្វើការ​បង្ហាញ ដោយសារ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម មួយចំនួន តែងតែ​សរសេរថា «​ម្ស៉ៅ​» ដែល​ពាក្យ​នេះ​គឺ​មិន​ត្រឹមត្រូវ ជាពិសេស​អ្នកលក់​ផលិតផល ម្សៅ តាម​បណ្ដាញ​សង្គម​មួយចំនួន​៕

ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ភាសាខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com