ជាតិ
សេដ្ឋកិច្ច
សន្លឹក​ថ្នាំជក់​ស្ងួត ដែល​នាំ​ចេញទៅ​វៀតណាម ទទួលបាន​ការអនុគ្រោះ​ពន្ធ ០% ​
30, Oct 2016 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​២៨ ខែតុលា  បាន​ជូនដំណឹង​ដល់​បណ្ដា​ផលិតករ ឬ​អ្នក​នាំចេញ​ទាំងអស់ ស្ដីពី​ការអនុគ្រោះ​ពន្ធ ០% នូវ​មុខទំនិញ​ចំនួន ៣៩​បន្ទាត់​ពន្ធ ពី​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០១៦​។ ក្នុងចំណោម​ទំនិញ​ចំនួន ៣៩​បន្ទាត់​ពន្ធ សន្លឹក​ថ្នាំជក់​ស្ងួត ក៏បាន​អនុគ្រោះ​ពន្ធ​នាំចេញ​សូន្យ​ភាគរយ (០%) ផងដែរ​។ នេះ​បើ​ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​។​



បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ក្រោម​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម  ប្រទេស​កម្ពុជា​ទ​ទួ​កបាន​ការអនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ (០%) នូវ​មុខទំនិញ​ចំនួន ៣៩​បន្ទាត់​ពន្ធ ពី​ប្រទេស​វៀតណាម​សម្រាប់​អនុវត្តន៍​ក្នុង​ឆ្នាំ ២០១៦​។ ជាមួយគ្នានេះ បណ្តា​ផលិតករ ឬ​អ្នក​នាំចេញ ដែល​កំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​សន្លឹក​ថ្នាំជក់​ស្ងួត នឹង​ទទួលបាន​ការនាំ​ចេញទៅ​ប្រទេស​វៀតណាម ដោយ​មិន​គិត​ពន្ធ សូន្យ​ភាគរយ (០%)​។

ក្រសួង​អំពាវនាវ ដល់​បណ្ដា​ផលិតករ ឬ​អ្នក​នាំចេញ ដែល​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម និង​បំពេញ​កាតព្វកិច្ច​ពន្ធដា​រ​ឆ្នាំ​២០១៦​រួច មានបំណង​ធ្វើការ​នាំចេញ​សន្លឹក​ថ្នាំជក់​ស្ងួត​ទៅ​វៀតណាម​ដោយ​រួច​ពន្ធ រួសរាន់​ដាក់ពាក្យ​ស្នើសុំ​មកកាន់​ក្រសួងពាណិជ្ជកម្ម​។​

សម្រាប់​បណ្ដា​ផលិតករ ឬ​អ្នក​នាំចេញ អាចដាក់​ពាក្យស្នើសុំ​ទៅកាន់​ក្រសួង​នៅ​នាយកដ្ឋាន​នាំចេញ​-​នាំចូល នៃ​ក្រសួងពាណិជ្ជកម្ម   រៀងរាល់​ម៉ោង​ធ្វើការ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ  រហូតដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦៕


© រក្សាសិទ្ធិដោយ thmeythmey.com