ជាតិ
សង្គមជាតិ
ទារក​ចម្លែក​មាន​ជើង៤ ដៃ៤
31, Oct 2016 , 9:43 am        
រូបភាព
ភ្នំពេញ៖ រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង​រវាង​ប្តី​ប្រពន្ធ​មួយគូរ ដែល​បាន​បង្ក​កំណើត​ទារក​ម្នា​ក់មាន​ដៃ៤ ជើង៤ តែមាន​ក្បាល​មួយ និង​ខ្លួន​មួយ ។ ទារក​ចម្លែក​នេះ បានចាប់កំណើត​នៅក្នុង​គ្រួសារ​មួយ​នៅ​ខេត្តពោធិ៍សាត់។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



ប្រធាន​មន្ទីរពេទ្យបង្អែក​ភ្នំក្រវាញ លោក ម៉ី ទី​ណូ បាន​ឲ្យ​ដឹងថា ស្ត្រី​វ័យ​ជាង២០ឆ្នាំ​ម្នាក់ បានមក​សម្រាលកូន នៅក្នុង​មន្ទី​ពេទ្យ​លោក កាលពី​ថ្ងៃទី២៩ តុលា ដោយ​ស្ត្រី​រូបនោះ​បាន​ពពោះ​ទារក​ដែលមាន​ជើង៤ ដៃ៤ ក្បាល១ ខ្លួន១នេះ មាន​ទម្ងន់៣,៤គីឡូក្រាម ។ បើតាម​លោក ម៉ី ទី​ណូ ទារក​ចម្លែក​នោះ​មិនមាន​ជីវិត​រស់​ឡើយ ពោលគឺ​បាន​ស្លាប់​តាំងពី​នៅក្នុង​ពោះ​របស់​ម្តា​យមក​ម្លេះ បើទោះជា​ក្រុមគ្រូពេទ្យ​ជំនាញ​ព្យាយាម​ជួយសង្គ្រោះ​បែបណា​ក្តី៕



Tag:
 ទារក
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com