ពីនេះ ពីនោះ
សេកសោម ប្រភេទ​សេក​មានតម្លៃ​ថ្លៃ​ជាងគេ​ដោយ​វា​ចេះ​និយាយ​ភាសា​មនុស្ស​
31, Oct 2016 , 9:56 am        
រូបភាព
ដោយ: ថ្មីៗ
​សេកសោម គឺជា​ឈ្មោះ​សេក​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មានខ្លួន​ពណ៌​បៃតង ចំពុះ​ធំ​ពណ៌​ក្រហម មាន​ដៅ​ពណ៌​ក្រហម​មួយ​ដុំ​ធំ លើ​ស្លាប​ផ្នែក​ស្មា​មាន​ចំ​កំក​ខ្មៅ និង​ក្រហម​។ ចំណែក​បក្សី​ញី មាន​មាឌតូច​ជាង​បក្សី​ឈ្មោល ហើយ​គ្មាន​ចំ​កំក​ទេ​។

 

​បក្សី​នេះ ច្រើន​រស់នៅ​តាម​ព្រៃរបោះ​ចម្រុះ និង​ដំណុះ​ព្រៃ​ក្មេង​។ ចំណែក​ជីវសាស្ត្រ​រស់នៅ​វិញ ច្រើន​ធ្វើ​សម្បុក​នៅក្នុង​រន្ធ​ឈើ​ធំៗ និង​មានការ​គំរាមកំហែង​ដោយ ការចាប់​យកមក​ចិញ្ចឹម​ជា​ប្រភេទ ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​ដោយ​វា​ចេះ​និយាយ​ភាសា​មនុស្ស​។ រីឯ របាយ​រស់នៅ​វិញ គឺមាន​ពេញ​មួយឆ្នាំ មាន​គ្រប់​ទីកន្លែង ពិសេស​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​។ ចំណែក​ការបន្ត​ពូជ​វិញ គឺ​ចាប់ពី​ខែកុម្ភៈ ដល់​ខែមេសា​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com