ពីនេះ ពីនោះ
តើ​ពាក្យ​«​ចក្រពត្តិនិយម​» មាន​អត្ថន័យ​ដូចម្ដេច​?
05, Nov 2016 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ​«​ចក្រពត្តិនិយម​» មានន័យថា ជា​នយោបាយ​មួយ​នៃ​ការប្រើប្រាស់​អំណាច​ត្រួតត្រា​របស់​រដ្ឋ​មួយ​ទៅលើ​រដ្ឋ​ដទៃទៀត​។ ការត្រួតត្រា​នេះ អាចមាន​លក្ខណៈ​ជា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដូចជា ពេលដែល​អំណាច​ចក្រពត្តិនិយម​លើកទឹកចិត្ត​ឲ្យ​មានការ​រៀបចំ​ដាក់ទុន​និង​តាំង​សហគ្រាស​របស់គេ​នៅក្នុង​ប្រទេសមួយ​ផ្សេងទៀត​ជាដើម ហើយ​ទិញ​មកវិញ​នូវ​វត្ថុធាតុដើម​ក្នុងតម្លៃ​ទាប​។

ការត្រួតត្រា​នេះ​អាចមាន​ទម្រង់​ជា​វប្បធម៌ កាលណា​ប្រទេស​មួ​យុក​ភាសា ខ្សែភាពយន្ត និង​រចនាបថ​របស់​ខ្លួន​ទៅ​ផ្សព្វផ្សាយ​នៅ​បរទេស ក្នុង​គោលបំណង​បង្ខំ​ឲ្យ​ទទួលយក​។ ចក្រពត្តិនិយម​មិនមែន​សុទ្ធតែ​ប៉ះពាល់​ជា​ចាំបាច់​ដល់​ឯករាជ្យ​នយោបាយ​នៃ​ប្រទេស​ដែល​គេ​ពង្រីក​ខ្លួនគេ​នោះទេ ពីព្រោះ​ប្រទេស​ទាំងនោះ​អាច​រក្សា​នូវ​រដ្ឋាភិបាល​របស់ខ្លួន​។ 
 
​ដកស្រង់​ពី​៖ សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​, ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​
 

Tag:
 ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com