ជាតិ
​​​ន​យោ​បាយ​ជាតិ​
សព​លោក ប៉ែន សុវណ្ណ ត្រូវបាន​បូជា​ក្រោម​ដំណក់ទឹកភ្លៀង​
06, Nov 2016 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ


​នៅ​ព្រឹក​នេះ សព​អតីត​នាយករដ្ឋមន្ត្រី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ បាន​ដង្ហែ​ចេញពី​វត្ត​ថា​ន់ ក្នុង​ខណ្ឌចម្ការមន មក​បូជា​នៅ​វត្ត ឫ​ស្ស៊ី​សាញ់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ 

​នៅក្នុង​ពិធី​ដង្ហែ និង​បូជាសព​លោក ប៉ែន សុវណ្ណ​នៅ​ព្រឹក​នេះ គេ​សង្កេតឃើញ​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សិស្ស​និស្សិត​ជាច្រើន​ទៀតផងដែរ​។ 
 លោក សឺ​ន សូប៊ែ​រ កូនប្រុស​សម្តេច សឺ​ន សាន និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​របស់​ព្រះមហាក្សត្រ ជា​អ្នក​អុជ​ភ្លើង​បូជាសព​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ក្រោម​ដំណក់ទឹកភ្លៀង នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ 

Tag:
 ប៉ែន សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com