ជាតិ
ក្រសួង​រ៉ែ ប្រជុំ​ជាមួយ​សង្គម​ស៊ីវិល រឿង​នាំចេញ​ខ្សាច់​ទៅ​បរទេស​នៅ​ថ្ងៃ​សុក្រ​នេះ​
08, Nov 2016 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​រ៉ែ និង​ថាមពល នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​ការនាំចេញ​ខ្សាច់​ទៅ​បរទេស នៅ​ថ្ងៃ​សុក្រ ទី ១១ ខែវិច្ឆិកា​នេះ​។ បើតាម​លិខិតអញ្ជើញ​របស់​ក្រសួង​រ៉ែ កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្តិ​ទៅ នៅ​អគ្គនាយកដ្ឋាន​ប្រេងកាត​។​



​ថ្មីៗ​នេះ អង្គការ​សង្គម​ស៊ីវិល ជិត​៥០ បានធ្វើ​លិខិត​ចំហ ស្នើ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បំភ្លឺ​ចំពោះ​ការនាំចេញ​ខ្សាច់​ទៅកាន់​ប្រទេស​នានា ក្នុងអំឡុង​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ ។ ការស្នើ​នេះ គឺ​ក្រោយពី​ទិន្នន័យ​លក់​ខ្សាច់ នៅ​ចន្លោះ​ឆ្នាំ​២០០៧ និង​២០១៥ រវាង​កម្ពុជា និង​សិង្ហ​បុរី ល្អៀង​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក​។

​ទិន្នន័យ​របស់ ប្រទេស​សិង្ហ​បុរី បញ្ជាក់ថា​បាន​នាំចូល​ខ្សាច់​ពី​កម្ពុជា មាន​រហូតដល់​ជាង ៧៣ លាន​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៧៥០ លាន​ដុល្លារ​អាមេរិក ខណៈ​តួលេខ​នាំ​ចេញទៅ​ក្រៅប្រទេស​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ ពី​ក្រសួង​រ៉ែ មាន​ប្រមាណ ១៧ លាន​តោន​ប៉ុណ្ណោះ​៕


Tag:
 ខ្សាច់​
© រក្សាសិទ្ធិដោយ thmeythmey.com