ការធ្វើ​ពិធី​ក្រុង​ពាលី គឺ​ដើម្បី​សុំ​ពរជ័យ តែ​កីឡាករ​ត្រូវតែ​ប្រឹង​អុំ​
ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ការធ្វើ​ពិធី​ក្រុង​ពាលី គឺ​ដើម្បី​សុំ​ពរជ័យ តែ​កីឡាករ​ត្រូវតែ​ប្រឹង​អុំ​
12, Nov 2016 , 3:00 pm        
រូបភាព
ពិធី​ក្រុង​ពាលី​ជា​ជំនឿ​មួយ​របស់​ពលរដ្ឋ​ខ្មែរ។ សម្រាប់​ការប្រណាំង​ទូក គឺ​ចាស់ព្រឹទ្ធាចារ្យ អ្នកដឹកនាំ​ទូក និង​កីឡាករ​អុំទូក របស់​ទូក​នីមួយៗ តែងតែ​រៀបចំ​ពិធី​ក្រុង​ពាលី​នេះ​ឡើង​ ​ដើម្បី​ប្តឹង និង​សុំ​កា​អនុញ្ញាត​ពី​អារក្ស អ្នកតា​ម្ចាស់​ទឹក ម្ចាស់​ដី​ឱ្យ​ពួកគាត់​បានដឹង​លឺ​។ ម្យ៉ាងទៀត គឺ​ដើម្បី​បួង​ស៊ូ​ង​ដល់​គុណ​បារមី​គ្រប់ទិសទី សូម​ឱ្យជួយ​ថែរក្សា​កីឡាករ និង​ជួយ​ធ្វើឱ្យ​ទូក​មាន​ល្បឿន​លឿន​។ នេះ​ជាការ​ពន្យល់​របស់លោក ជា សាវ៉ន គណៈកម្មការ​វត្ត​ទឹកថ្លា​។​

 
​សម្រាប់​លោក ឡេង តាំង​សេង កីឡាករ​អុំទូក​ឈ្មោះ វិសុទ្ធ​គង្គារ​នាវា​សែន​សុខ​បារមី​វត្ត​ទឹកថ្លា បាន​បញ្ជាក់ថា​ការរៀបចំ​ពិធី​ក្រុង​ពាលី គឺជា​រឿង​សំខាន់​មួយ​។ ប៉ុន្តែ ដើម្បីឱ្យ​ទទួលបាន​ជ័យ​ជំ​នៈ កីឡាករ​អុំទូក​ម្នាក់ៗ​ក៏​ត្រូវមាន​ស្មារតី និង​ខំប្រឹង​អុំទូក​ដោយ​ប្រើ​បច្ចេកទេស និង​ស្តាប់​ការបញ្ជា​របស់​អ្នករាំ​ក្បាលទូក​ផងដែរ​។​
 
​សូម​ទស្សនា​វិ​ដេ​អូ​ពី​កម្មវិធី «​ថ្មីៗ​៣​នាទី​» ដូចតទៅ​៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com