សុខភាព៖ បើ​ចង់​ក្មេង​មិន​ចាស់ អាហារ​៤​ប្រភេទ​អាចជួយ​អ្នក​បាន​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
សុខភាព៖ បើ​ចង់​ក្មេង​មិន​ចាស់ អាហារ​៤​ប្រភេទ​អាចជួយ​អ្នក​បាន​
10, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​មិន​ចង់​ឆាប់​ចាស់​ដូច​អាយុ អ្នក​អាច​ជ្រើសរើស​អាហារ​ទាំង​៤​ខាងក្រោម​នេះ​ញ៉ាំ​បាន​។ ក្រោយ​ពេលដែល​ពិសារ​រួច អ្នកនឹង​អាច​ក្មេង​ជាង​វ័យ​។



តើ​មាន​អ្វី​ខ្លះទៅ​?

 
​អ្នក​អាច​ញ៉ាំ​ផ្លែ​ស្វាយបាន ព្រោះ​នៅក្នុង​នោះ​មានវី​តា​មី​អេ​ដែល​អាចជួយ​ការពារ​ស្បែក​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​។ ជា​ហេតុដែល​អាចធ្វើ​ឲ្យ​ស្បែក​អ្នកមាន​សំណើម នោះ​វា​នឹងមិន​ងាយ​ចាស់​ឡើយ​។​
 
​ទឹកឃ្មុំ​គឺជា​របស់​ដែល​អ្នកដឹង​ហើយ​ថា​វា​មាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​ស្បែក​អ្នក​។ ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​រួច វា​នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​តឹង មិន​ងាយ​មាន​ស្នាម​ជ្រួញ​ឡើយ​។​
 
​នៅក្នុង​ត្រសក់​មាន​វីតាមីន​អ៊ី ដែល​អាចជួយ​ប្រឆាំងនឹង​ភាព​ចាស់​នៃ​ស្បែក​។ ដូចនេះ​អ្នក​អាច​ញ៉ាំ​ត្រសក់​ឲ្យ​បាន​ច្រើន ឬ​យកមក​បិតមុខ​ក៏បាន​ដែរ នោះ​វា​នឹង​ជួយ​ថែរក្សា​ស្បែក​អ្នក​ឲ្យ​នៅ​ក្មេង​ជាមិនខាន​ឡើយ​។​
 
​អ្នក​ក៏​អាច​ញ៉ាំ​តែ​បៃតង​ដែរ ព្រោះ​នៅក្នុង​នោះ​មាន​សារធាតុ​ដែល​អាចជួយ​ពន្យារ​ភាព​ចាស់​នៃ​ស្បែក ដោយ​ធ្វើ​ឲ្យ​ស្បែក​មាន​លក្ខណៈ​ក្មេង និង​រស់​រវើក​។ ម្យ៉ាងទៀត​នៅពេលដែល​អ្នក​ញ៉ាំ​ច្រើន វា​នឹង​ជួយ​ជម្រះ​ជាតិពុល​ចេញពី​រាងកាយ​អ្នក​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com