ជាតិ
សេដ្ឋកិច្ច
សួនសត្វ​នៅ​ភ្នំពេញ​របស់លោក លី យ៉ុង​ផាត់ នឹង​សម្ពោធ​នៅ​ដើមឆ្នាំ ២០១៧
18, Nov 2016 , 8:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ សួនសត្វ Safari World នៅ​ជាយ​រាជធានី​ភ្នំពេញ របស់​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​ក្រុមហ៊ុន LYP Group នឹង​បើក​ឲ្យ​ចូល​ទស្សនា​នៅ​ដើមឆ្នាំ​២០១៧ ។

​ព័ត៌មាន​ពី​ការបើក​ដំណើរការ​សួនសត្វ Safari World នេះ ត្រូវបាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៥​ខែ​វិ​ច្ឋិ​កា​។ សួនសត្វ​នេះ ត្រូវបាន​ស្ថាបនា​លើ​ផ្ទៃដី​ទំហំ ៨០​ហិកតា ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វារ (​ក្បែរ​ស្ថានីយ៍ទូរទស្សន៍ PNN ) ។​
 
​លោក លី យ៉ុង​ផាត់ ដែល​ត្រូវបាន​ស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ឲ្យ​ដឹងថា សួនសត្វ​នេះ នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៧ ។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​សម្រេច​ប្តូរ​មក​បង្កើត​សួនសត្វ Safari World នៅ​ភ្នំពេញ​វិញ បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​សួនសត្វ​នេះ​នៅ​ខេត្តកោះកុង​ជាច្រើន​ឆ្នាំ មិន​ទទួលជោគជ័យ​។​
 
​លោក លី យ៉ុង​ផាត់ បន្ថែមថា ការបង្កើត​សួនសត្វ Safari នៅ​ខេត្តកោះកុង គឺ​ស្ថិតនៅ​ចម្ងាយ​ឆ្ងាយ​ដែលជា​ឧបសគ្គ​សម្រាប់​អ្នក​ចង់ទៅ​ទស្សនា ប៉ុន្តែ​នៅពេល​ក្រុមហ៊ុន​បង្កើត​សួនសត្វ​នៅ​ភ្នំពេញ នឹង​ទាក់ទាញ​បាន​អ្នក​ចូល​ទស្សនា​ច្រើន​៕ 

Tag:
 ទេសចរណ៍​
  សួនសត្វ​
  លី យ៉ុង​ផាត់
© រក្សាសិទ្ធិដោយ thmeythmey.com