អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Sanofi សម្ពោធ​ឱសថ​ថ្មី​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​នៅ​ប្រទេស​កម្ពុជា​
21, Nov 2016 , 4:01 pm        
រូបភាព
​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​បានដាក់​សម្ពោធ​ឱសថ​ទឹកនោមផ្អែម​ថ្មី ឈ្មោះ​Amaryl 4mg ចូលមក​កាន់​ទីផ្សារ​ក​ម្ពុ​ជា​។​

​នៅ​សណ្ឋាគារ​ភ្នំពេញ ជាមួយនឹង​ការចូលរួម​ពី​អ្នកជំនាញ​ថែទាំ​សុខភាព​ជាង ១០០ នាក់ អ្នកស្រី ដាវ ធូ​ង៉ា (Ms. Dao Thu Nga) នាយក​គ្រប់គ្រង​ក្រុមហ៊ុន សាណូ​ហ្វី កម្ពុជា មានប្រសាសន៍ថា​៖ “​ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ឱសថ​ឈានមុខ​គេ សាណូ​ហ្វី​បាន​តាំងចិត្ត​ថា​នឹង​នាំយក​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​។ ដូចដែល​អ្នក​បានដឹង​ហើយ​ថា ជំងឺ​ទឹកនោមផ្អែម ជា​ជំងឺ​ដែល​បាន​បង្ក​គ្រោះថ្នាក់ និង​បណ្តាល​ឲ្យ​អ្នកជំងឺ​រាប់លាន​នាក់​បាត់បង់​ជីវិត​នៅ​ជុំវិញ​ពិភពលោក​។​

​ប្រធាន​សមាគមន៍​គ្រូពេទ្យ​ទឹកនោមផ្អែម និង​ក្រពេញ កម្ពុជា លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា វេជ្ជបណ្ឌិត កុយ វ​ន្នី បាន​បកស្រាយ​ពី​បញ្ហា​ទូទៅ​នៃ​ជំងឺ​ទឹកនោមផ្អែម​ថា នៅ​ទូទាំង​ពិភពលោក​នា បច្ចុប្បន្ននេះ មាន​មនុស្ស​ប្រមាណ​ជា ៤០០​លាន​នាក់ បានកើត​ជំងឺ​ទឹកនោមផ្អែម ហើយ​នៅ​ឆ្នាំ ២០៤០ អាច​ឡើង​លើសពី ៦០០ លាន​នាក់​។ ដូច្នេះ​លោក​សន្និដ្ឋានថា មនុស្ស​នៅលើ​ពិភពលោក រួមទាំង​ប្រជាជន​កម្ពុជា អាចមាន​ទំនាក់ទំនង​ទៅនឹង​ជំងឺ​ទឹកនោមផ្អែម​កាន់តែច្រើន​។ លោក​បាន​បញ្ជាក់ទៀតថា​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេសមួយ​កំពុង​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ព្រោះថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន ដែល​នាំ​ឲ្យ​ប្រជាជន​រស់នៅក្នុង​បរិបទ​បរិបូរណ៍​។ មនុស្ស​មាន​ភាពងាយស្រួល​ក្នុងការ​ទទួលទាន ព្រោះ​អាហារ​មាន​ភាព​សំបូរបែប អាច​រកបាន​រហ័ស និង​ងាយស្រួល ដែល​នេះ​ជា​កត្តា ដែល​មនុស្ស​ងាយ​កើនឡើង​នៃ​កាឡូរី​នៅក្នុង​ខ្លួន ហើយ​ការកើនឡើង​នៃ​កាឡូរី​នេះហើយ គឺជា​ផ្នែក​នៃ​ការបង្ក​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​។



​យោងតាម​សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ ជំងឺ​ទឹកនោមផ្អែម​បាន​បណ្តាលអោយ​មនុស្ស ៥​លាន​នាក់​បាត់បង់​ជីវិត​នៅ​ឆ្នាំ​២០១៥​។ រៀងរាល់ ៦​វិនាទី មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​។ នៅ​ប្រទេស​កម្ពុជា យោងតាម​ការស្ទង់មតិ​STEPS ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​នៅ​ឆ្នាំ​២០១០ ករណី​ជំងឺ​ទឹកនោមផ្អែម​នៅ​ប្រទេស​កម្ពុជា​គឺ ២,៣% នៅ​តំបន់​ជនបទ និង ៥,៦% នៅ​ទី​ទីប្រជុំជន (​ប្រជាជន​ដែល​ចូលរួម​ក្នុងការ​សិក្សា​មាន​អាយុ​ចាប់ពី​២៥​ទៅ​៦៤​ឆ្នាំ​)​។ អត្រា​នៃ​ជំងឺ​នេះ​កំពុង​កើន​ឡើងជា​រៀងរាល់ឆ្នាំ​គួរ​ឲ្យ​កត់សម្គាល់ និង​ព្រួយបារម្ភ​។ ក្រុមមនុស្ស ដែល​ងាយ​រងគ្រោះ​ជាងគេ គឺ​នៅ​ចន្លោះ​អាយុ ៦៥-៦៩​ឆ្នាំ ដែល​មានការ​រាតត្បាត​ដល់​ទៅ ៦% ហើយ​តួលេខ​ទាំងនេះ កំពុង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​ចំពោះ​អ្នក​ដែល​មិនទាន់​យល់ច្បាស់​នូវ​តួនាទី​របស់ Sulfonylureas​ក្នុងការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម លោក​សាស្ត្រាចារ្យ​ជំនួយ​វេជ្ជបណ្ឌិត ទូច ឃុន គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​ទឹកនោមផ្អែម​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ បាន​ឲ្យ​ដឹងថា យោងទៅតាម​សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ ប្រទេស​កម្ពុ​ជាមាន​អាត្រា​ជំងឺ​ទឹកនោមផ្អែម​ទាប​ជាង​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀត​។ អ្នកស្រាវជ្រាវ​បាន​និយាយថា មូលហេតុ​គឺ​មកពី​ប្រជាជន​កម្ពុជា​ភាគច្រើន​គឺ​ស្ថិតក្នុង​វ័យក្មេង​និង​យុវជន ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ ការស្រាវជ្រាវ​ថ្មីៗ​បាន​អះអាងថា ការ​បង្អត់អាហារ​ជា​រយៈពេល​យូរ ដែល​អ្នករស់នៅ​ជំនាន់​នោះបាន​ឆ្លងកាត់ អាច​នឹង​ប៉ះពាល់​ដល់​ហ្សែ​ន ដែល​ពួកគេ​បន្តទៅ​ឲ្យ​អ្នកជំនាន់ក្រោយ​។ ការប៉ះពាល់​នេះ អាច​ដល់​កម្រិត​មួយ ដែល​បណ្តាល​ឲ្យ​មានការ​កើនឡើង​នូវ​អាត្រា​ជំងឺ​ទឹកនោមផ្អែម ស្រប​ពេលដែល​ប្រជាជន​ទាំងនោះ​កើន​អាយុ​។​



​ក្រុម​វេជ្ជបណ្ឌិត​ក៏បាន​ប្រាប់ថា ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺ​ដែល​មិន​ឆ្លង​ប៉ុន្តែ​កាច​សាហាវ និង​គួរ​ត្រូវ បាន​យកចិត្តទុកដាក់​ខ្ពស់​។ ដូច​ច្នេះ​លោក​ក៏​ដូច​ក្រុម​អ្នក​ថែទាំ​សុខភាព​បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួបជុំ​ពិភាក្សា​រក​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​អំពី​ក្រុមហ៊ុន សាណូ​ហ្វី​
​ក្រុមហ៊ុន សាណូ​ហ្វី​ដែលជា​ឲ្យ​ក្រុមហ៊ុន​ឱសថ​ឈានមុខ​គេ​លើ​ពិភពលោក បាន​រកឃើញ​, និង​កែច្នៃ ព្រមទាំង​ចែកចាយ​ផលិតផល​ដែល​ផ្តោត​សំខាន់​លើ​តម្រូវការ​របស់​អ្នកជំងឺ​ជា​ចំបង​។ ក្រុមហ៊ុន សាណូ​ហ្វី​មាន​ចំនុច​ស្នូល​សំខាន់ៗ​ចំនួន​៧ ក្នុង​វិស័យ​ថែទាំ​សុខភាព ដែលមាន​ដូចជា ដំណោះស្រាយ​នៃ​ជំងឺ​ទឹកនោមផ្អែម​, ការចាក់​វ៉ាក់សាំង​ការពារ​ទៅលើ​មនុស្ស​, ថ្នាំ​ដែល​បង្កើត​ថ្មី​, តំហែទាំ​សុខភាព​សម្រាប់​អតិថិជន​,​ទីផ្សារ​ថ្មីៗ​, សុខភាព​សត្វ និង​Genzyme​ថ្មី​។ ក្រុមហ៊ុន សាណូ​ហ្វី​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ប៉ារីស​(EURONEXT: SAN) និង​នៅ​ទីក្រុង​ញូវយ៉ក​(NYSE: SNY)​។​





 ( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com