ជាតិ
សង្គមជាតិ
លោក ការ សាវុត្ថ មេធាវីការពារលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ទទួលមរណភាព
× ភ្នំពេញ៖ លោក ការ សាវុត្ថ មេធាវីការពារក្ដីឲ្យលោក កាំង ហ្កេកអ៊ាវ ហៅឌុច បានទទួលមរណភាព នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយរោគាពាធ ក្នុងអាយុ៧០ឆ្នាំ។ នេះបើតាមដំណឹងមរណភាពរបស់គណៈមេធាវីកម្ពុជា។
ក្រៅពីការពារក្ដីឲ្យអតីតប្រធានមន្ទីរសន្តិសុខ ស២១ ឬគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅសាលាក្តីខ្មែរក្រហម លោក ការ សាវុត្ថ ធ្លាប់បានការពារក្តីឲ្យមន្ត្រីជាន់ខ្ពស់ស្ថាប័នរដ្ឋ រួមមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង។
លោក ការ សាវុត្ថ ក្លាយជាមេធាវីនៃសមាជិកគណៈមេធាវីកម្ពុជា តាំងពីឆ្នាំ១៩៩៥ មក។ សពរបស់លោក តម្កល់ទុកក្នុងគេហដ្ឋានស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុនដង្ហែទៅបូជានៅវត្តទួលសង្កែ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ៕
Tag:
ការ សាវុត្ថ
មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com