ជាតិ
សម្តេចព្រះវររាជមាតា យាងគោរព​សពឧបាសិកា ញឹក ជូឡុង មាសកេត សមភ័ត្រ
26, Nov 2016 , 9:53 am        
រូបភាព
ដោយ: ថ្មីៗ
នៅ​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា​នេះ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល បាន​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​ឧបាសិកា ញឹក ជូ​ឡុង មាស​កេ​ត សម​ភ័​ត្រ​ ដែលជា​ម្តាយបង្កើត​របស់លោក​ស្រី ជូ​ឡុង សូ​មូរ៉ា និង​ជា​ម្តាយក្មេក​របស់​ឯកឧត្តម សម រង្ស៊ី​។ ព្រះរាជវត្តមានសម្តេចម៉ែ អម​ដោយសម្តេច នរោត្តម បុប្ឆាទេវី សម្តេច នរោត្តម ចក្រពង្ស សម្តេចនរោត្តម អារុណរស្មី និង​សម្តេចចៅហ្វាវាំង គង់ សំអុល។



ឯក​ឧត្តម​ កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប រួមទាំង​សាច់ញាតិ ក៏មាន​វត្តមានក្នុងពិធីបុណ្យ​ផងដែរ ។ សព ឧបាសិកា ញឹក ជូ​ឡុង មាស​កេ​ត សម​ភ័​ត្រ កំពុង​តម្កល់ទុក​នៅក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ​។ 

​សូមបញ្ជាក់ថា ឧបាសិកា ញឹក ជូ​ឡុង មាស​កេ​ត បានទទួល​មរណភាព ក្នុង​ជន្មាយុ​៩៧​ឆ្នាំ ដោយ​ជរាពាធ កាលពី​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ឧបាសិកា ញឹក ជូ​ឡុង មាស​កេ​ត សម​ភ័​ត្រ​ គឺជា​ភរិយា​របស់​សម្តេច ញឹក ជូ​ឡុង ដែល​ជា​ឥស្សរជន​ជាន់ខ្ពស់​របស់​កម្ពុ​ជាមួយ​រូប​កាលពី​អតីតកាល​។ សម្តេច ញឹក ជូ​ឡុង ជា​អ្នកមាន​ភក្តីភាព និង​ដង្ហែ​តាម​ព្រះ​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​៕





Tag:
 ញឹក ជូឡុង មាសកេត សភ័ត្រ
  សម្តេចម៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com