កីឡាជាតិ
ជាតិ
បឹងកេត​ប៉ះ​វៀតណាម​២​ក្រុម និង​សាកលវិទ្យាល័យ​កូរ៉េ​១ ក្នុង​ពានរង្វាន់ BTV Cup
01, Dec 2016 , 7:39 am        
រូបភាព
ចាន់ វឌ្ឍនាកា អំឡុងពេលហ្វឹកហាត់នៅកីឡដ្ឋានខេត្តស្វាយរៀង រូបភាពពី៖ ហ្វេសប៊ុកបឹងកេតអង្គរ
ចាន់ វឌ្ឍនាកា អំឡុងពេលហ្វឹកហាត់នៅកីឡដ្ឋានខេត្តស្វាយរៀង រូបភាពពី៖ ហ្វេសប៊ុកបឹងកេតអង្គរ
ដោយ:
 
​ក្រុម​គ្រង​តំណែង​ជើងឯក​ក្រម​ខណ្ឌ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ បឹងកេត​អង្គរ​ដែល​ស្ថិតនៅ​ពូ​ល​A បានបង្ហាញ​ការប្រកួត​ទាំង​៣​ប្រកួត​របស់ខ្លួន​ក្នុង​ពានរង្វាន់ BTV Cup 2016 ដែល​ធ្វើឡើង​ខេត្ត Binh Duong ប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី​២​ដល់ទី​១១ ខែធ្នូ​។ ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​វៀតណាម​នេះ​មាន​ក្លិប​ចំនួន​៨​មកពី​៥​ប្រទេស​ចូលរួម​។

 
​ក្រុម​បឹងកេត​អង្គរ​ម្ចាស់​ជើងឯក​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ ដែល​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​ពានរង្វាន់ BTV Cup 2016 នៅ​ខេត្ត Binh Duong ប្រទេស​វៀតណាម​។ នៅក្នុង​ពូ​ល A បឹងកេត​អង្គរ​ត្រូវ​ជួប​ជាមួយ​ម្ចាស់ផ្ទះ Becamex Binh Doung FC ក្នុង​ថ្ងៃ​បើកឆាក​នា​ថ្ងៃទី​២ ខែធ្នូ នៅ​កីឡដ្ឋាន Binh Duong Stadium វេលា​ម៉ោង​៦​ល្ងាច​។  
 
​ក្រុម​នេះ​នឹង​បន្ត​ជួប​ប្រកួត​លើក​ទី​២​ជាមួយ​ក្រុម​ជើង​ខ្លាំង​មកពី​កូរ៉េខាងត្បូង Korea University Selection Team នៅ​កីឡាដ្ឋាន Binh Duong នា​ថ្ងៃទី​៥ ខែធ្នូ វេលា​ម៉ោង​៤​រសៀល មុន​ជួប​ប្រកួត​លើក​ទី​៣​ដែលជា​ប្រកួត​ចុងក្រោយ​នៃ​ពូ​ល​A ជាមួយ​ក្រុម​មកពី​លី​ក​កំពូល​វៀតណាម Than Quang Ninh នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៧ ខែធ្នូ នៅ​កីឡដ្ឋាន Bing Duong ដូចគ្នា​។ 
 
 
​ជាមួយគ្នានេះ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្លិប​បឹងកេត​អង្គរ​បាន​ចាត់ទុកពាន​រង្វាន់ BTV Cup 2016 ជាការ​ប្រកួត​មួយ​ដ៏​លំបាក​សម្រាប់​ការដឹកនាំ​ចូលរួម​ជា​លើកដំបូង​នេះ​។ ប៉ុន្តែ​លោក​គិតថា វា​ការប្រកួត​មួយ​ដ៏​ល្អ​សម្រាប់​បឹងកេត​ក្នុង​ការត្រៀម​ប្រជែង​ក្នុង​ពានរង្វាន់ Toyota Mekong Club ឆ្នាំ​២០១៦ ដែល​ធ្វើឡើង​នា​ចុងខែ​ធ្នូ​ខាងមុខ​។​
 
​គួរ​បញ្ជាក់ថា កីឡាករ​បឹងកេត​អង្គរ​ដែល​ត្រូវ​ប្រជែង​នៅក្នុង​ពានរង្វាន់​ខាងលើ​រួមមាន​៖ ស៊ូ យ៉ា​ទី​, លី វ៉ា​ហេ​ទ​, សុខ សុវណ្ណ​, ទូច ប​ញ្ចុ​រ៉ុង​, ឃួន ឡា​បូ​រ៉ាវី​, ចាន់ វឌ្ឍនាកា​, រស់ សំអឿន​, ស្លេះ ស៊េ​ន​, ឈុន សុធា​រ័ត្ន​, លី មី​ហ្សា​ន​, ស៊ុន សុវណ្ណ​រិទ្ធី​, សុខ ផេង​, ខៀវ វិបុល​, សឿង សុ​បញ្ញា​, គីម មករា​, Dzarma Bata, Gbenga Samuel, Mizuno Hikaru, Muramatsu Tomoki និង​កីឡាករ Julius Oiboh៕ 
 
 



Tag:
 បាល់ទាត់​
  បឹងកេត​អង្គរ​
  BTV Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com