ពីនេះ ពីនោះ
ស្មេរ​, អ្នកនិពន្ធ និង​អ្នកកាសែត​ខុសគ្នា​ដូចម្តេច​?
03, Dec 2016 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ស្មេរ គឺជា​អ្នកសរសេរ​ធម្មតា​។ ឧទាហរណ៍ ស្មៀនស្មេរ គឺជា​ស្មៀន​សរសេរ​ធម្មតា​។ ពាក្យ​នេះ​សំដៅ​ទៅលើ​អ្នកសរសេរ​រឿង​ធម្មតា​ទូ​ទៅលើ​បញ្ហា​អ្វីមួយ​។


 
​អ្នកនិពន្ធ គឺជា​អ្នក​រៀបរៀង ចងក្រង​នូវ​ព្រឹត្តិការណ៍​ពិត ឬ​ប្រឌិត​អ្វីមួយ​ដោយ​គោរព​តាម គោលការណ៍​សំណេរ​តាម​លំដាប់លំដោយ​មួយចំនួន​ដូចជា​៖ ចំណងជើង សេចក្តី​ផ្តើម តួ​សេចក្តី សេចក្តី​បញ្ចប់​…​។ ឧទាហរណ៍ អ្នកនិពន្ធ​ប្រលោមលោក​។ 
 
​អ្នកកាសែត គឺជា​អ្នកសរសេរ និង​ធ្វើ​សេចក្តីរាយការណ៍​ដំណឹង ឬ​ព័ត៌មាន​ដែល​កើត​ឡើងជា​លក្ខណៈ​បច្ចុប្បន្នភាព​(​កើតឡើង​ភ្លាម​)​។ ឧទាហរណ៍ គ្រាប់បែក​ផ្ទុះ គ្រោះ​រញ្ជួយ​ដី​។​ល​។ តែ​ពេលខ្លះ អ្នកកាសែត ក៏​សរសេរ​របាយការណ៍​ស៊ើបអង្កេត​វែង ឬ​អត្ថបទ​បែប​ឯកសារ​វែង​ផងដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com