ពីនេះ ពីនោះ
ជំទាស់​បែប​ឧបមា ជា​វិធី​ប្រសើរ​បំផុត​
05, Dec 2016 , 10:16 am        
រូបភាព
ដោយ: ថ្មីៗ
 
​ដកស្រង់​ចេញពី​សៀវភៅ ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​ត្រូវបាន​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books​។​

 
​ខុង​ជឺ ពោលថា «​វិធី​ជំទាស់​នឹង​ស្តេច​ដែល​នាម៉ឺន​តុង​ឈិន​ប្រើ មាន​៥​យ៉ាង គឺ​៖
១ និយាយ​ពង្វាង​ចុះ​ពង្វាង​ឡើង ហៅថា ជំទាស់​បែប​ពង្វាង​
២ និយាយ​ធ្វើ​ដូចជា​មិន​ដឹងអី មិន​ថែម​មិន​ថយ ហៅថា ជំទាស់​ទាំង​ទទឹងទិស​
៣ និយាយ​ដោយ​ប្រយ័ត្នប្រយែង ប្រើ​ឥរិយាបថ​ឱនលំទោន ហៅថា​ជំទាស់​បែប​ទន់ភ្លន់​
៤ និយាយ​ត្រង់ៗ​មិនបាច់​ក្រែងរអែង ហៅថា​ជំទាស់​បែប​ត្រង់ភ្លឹង​
៥ និយាយ​ជា​ន័យ​ប្រៀបធៀប ហៅថា​ជំទាស់​បែប​ឧបមា​»​។​
 
​ខុង​ជឺ បន្តថា «​វា​គឺជា​រឿង​លំបាក​ខ្លាំងណាស់ ដែល​ត្រូវ​វាយតម្លៃថា តើ​វិធី​ជំទាស់​បែបណា​ដែល​ប្រសើរ​បំផុត​។ ប្រហែលជា​ត្រូវ​សម្រេច​ទៅតាម​និស្ស័យ​របស់​ស្តេច​មួយអង្គៗ រួមទាំង​ស្ថានភាព​ជាក់ស្តែង​ក្នុង​ខណៈនោះ​។ បើសិនជា​ឲ្យ​ខ្ញុំ​ជ្រើសរើស ខ្ញុំ​ប្រាកដជា​ជ្រើស​រើសយក​វិធី​ជំទាស់​បែប​ឧបមា ដែល​នឹងមាន​សុវត្ថិភាព​ជាង ព្រោះ​សារជាតិ​របស់​មនុ​ស្សភា​គ​ច្រើន​អាច​ទទួលយកបាន​»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com