ពីនេះ ពីនោះ
នរណា​ចង់​ពិការ​?
06, Dec 2016 , 9:12 am        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ​ប៉ា​កា​ខ្មៅ​!
​កំណាព្យ បទ អើយ​រ៉ា​



-​ថ្លង់​គរ អើយ​រ៉ា​គ្មាន​អ្នក​ចង់​
​ខ្វិនខ្វង់ អើយ​រ៉ា​ក៏​អត់​ដែរ​
​ពិការ   អើយ​រ៉ា ទុក្ខ​ឥត​ល្ហែ​
​ខ្លួន​ថែ អើយ​រ៉ា  មិន​ចង់បាន​។​

-​ស្រែកច្រៀង អើយ​រ៉ា លោម​អង្វរ​
​ខ្ញុំ​ក្រ អើយ​រ៉ា រស់​ស្គម​ប្រាណ​
​កុំ​ខឹង អើយ​រ៉ា ញាតិសន្តាន​
​រំខាន អើយ​រ៉ា សូម​ខន្តី​។

-​ពិការ អើយ​រ៉ា ធ្វើ​អី​កើត​
​កំណើត អើយ​រ៉ា មិន​ប្រក្រតី​
​រស់​បាន អើយ​រ៉ា ព្រោះ​តន្ត្រី​
​រក​ឆី​    ​អើយ​រ៉ា តាម​ដងផ្លូវ​។

-​បាន​អី អើយ​រ៉ា បើ​មិន​ប្រឹង​
​កុំ​ខឹង អើយ​រ៉ា មុខ​ក្រមូវ​
​ពិការ អើយ​រ៉ា យើង​ខ្សត់​ផ្លូវ​
​ខុសត្រូវ អើយ​រ៉ា មេត្តា​ទាន​។​


© រក្សាសិទ្ធិដោយ thmeythmey.com