ពីនេះ ពីនោះ
ពេចន៍​, ពេជ្រ​, ពេ​ជ្ឈ មានន័យ​ខុសគ្នា​យ៉ាងដូចម្តេច​?
07, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពេចន៍ គឺ ពាក្យ ឬ​សម្តី​។ ពាក្យពេចន៍ មានន័យថា សម្តី​ផ្សេងៗ​, ពាក្យសម្តី​ដែលមាន​បែប មាន​យ៉ាង ឬ​សម្តី​ថ្វីមាត់​។



​ពេជ្រ គឺជា​ឈ្មោះ​ត្បូង​ពិសេស​មួយ​ប្រភេទ​ដែលមាន​សាច់​រឹង មាន​ពន្លឺ​ចាំង​ឆ្លុះ​ព្រាតៗ​។ ឧទាហរណ៍ ចិ​ញ្ជៀ​ន​ពេជ្រ​, កោះ​ពេជ្រ​។​ល​។

​ពេ​ជ្ឈ មកពី​ពាក្យ ពេជ្ឈឃាដ ដែល​មានន័យថា អ្នក​ពិឃាត​មនុស្ស​ទោស​៕ 

​ដកស្រង់​ចេញពី​សៀវភៅ​សម្តេច​សង្ឃ​ជួន​ណាត


Tag:
 ​ពាក្យ​ពិបាក​
© រក្សាសិទ្ធិដោយ thmeythmey.com