ពីនេះ ពីនោះ
ខ្ញុំ​ចង់​ឲ្យ​កូន​ឆ្លាត និង​ជោគជ័យ​ក្នុង​ជីវិត តើ​គួរ​ធ្វើ​ដូចម្តេច​?
07, Dec 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ការចិញ្ចឹម​កូន ពេលខ្លះ អ្នក​គិតថា វា​ពិតជា​ពិបាក និង​អស់សង្ឃឹម ប៉ុន្តែ បើ​អ្នកចេះ ហើយ​ដឹង​ពី​វិធី​បង្រៀន និង​ចិញ្ចឹម​កូន ប្រាកដ​ណាស់ កូន​របស់​អ្នក​ច្បាស់​ជា​ជោគជ័យ ហើយ​ក្លាយជា​មនុស្ស​ល្អ​ម្នាក់ ដែល​អ្នក​ប្រាថ្នា​ចង់បាន​។​

 
​ចូរ​ក្រឡេកមើល និង​អនុវត្តតាម​ការណែនាំ​ខាងក្រោម​នេះ ដើម្បី​ឲ្យ​កូន​របស់​អ្នក​ឆ្លាត និង​ជោគជ័យ​ក្នុង​ជីវិត ៖
 
១. បំបៅ​ដោះ​កូន​ឲ្យ​បានយូរ តាម​ដែល​អាចធ្វើ​ទៅបាន​
២. លើកទឹកចិត្ត និង​ជម្រុញ​ឲ្យ​កូន​លេងល្បែង និង​មើល​វីដេអូ​នានា ដែល​ទាក់ទង​នឹង​ការប្រើ​ខួរក្បាល និង​សកម្មភាព ដូចជា​ល្បែង​រៀប​របស់របរ​ជាដើម​
៣. បង្រៀន និង​ណែនាំ​ឲ្យ​កូន​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​
៤. បង្រៀន​កូន​ឲ្យ​គិត​វិជ្ជមាន និង​រីករាយ​ជានិច្ច​
៥. លើកទឹកចិត្ត​ឲ្យ​កូន​ចេះ​ជួយ និង​ផ្តល់ឱកាស​ឲ្យ​អ្នកដទៃ​
៦. ឲ្យ​គេ​សាកល្បង​! ឲ្យ​គេ​ធ្វើ​! ឲ្យ​គេ​លេង​! តែ​ត្រូវ​នៅក្បែរ ដើម្បី​ជួយ​គេ​ពីក្រោយ​
៧. ពង្រឹង​ការអាន និង​ការ​ស្តាប់​
៨. ផ្តល់​ភាពកក់ក្តៅ និង​នៅក្បែរ​កូន និង​គ្រួសារ​ឲ្យ​បាន​ច្រើន​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com