ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ប្រាប់​កូន​ពីរ​បី​ម៉ាត់​នេះ គេ​អាច​នឹង​ឆ្លាត ហើយ​ជោគជ័យ​ក្នុង​ជីវិត​
09, Dec 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​តិចតួច តែ​អាច​នឹងធ្វើ​ឲ្យ​កូន​របស់​អ្នក ផ្លាស់ប្តូរ​ច្រើន​!



​ពេល​គិត​អំពី​កូនចៅ ឪពុកម្តាយ​ភាគច្រើន​ប្រាកដជា​ទៅ​ស្វែងរក​ការណែនាំ និង​ការអាន​សៀវភៅ​នានា ដើម្បី​ដឹង​ពី​វិធី​ចិញ្ចឹម​កូន​ឲ្យ​បានល្អ និង​ជោគជ័យ​ហើយ​។​

​ប៉ុន្តែ កុំ​បារម្ភ​អី ការនិយាយ​តែ​ពីរ​បី​ម៉ាត់ ក៏​អាចជួយ​ឲ្យ​កូន​របស់​អ្នក មាន​ភាពជោគជ័យ​បានដែរ​។​

​ឧទាហរណ៍ ៖

១. ពេល​កូន​អាន​សៀវភៅ ... អ្នក​គួរ​និយាយថា “​កូន​ខំប្រឹង​មែន កូន​ល្អ ឥឡូវ​កូន​អាច​អាន​បាន​យ៉ាង​ល្អប្រសើរ​”​។​
២. ពេល​កូន​លេងល្បែង​ឈ្នះ ... អ្នក​គួរ​និយាយថា “​អូ ពូកែ​ម្លេះ​កូន ប៉ា​លេង​យូរហើយ នៅ​មិនទាន់​ឈ្នះ​ទៀត​”​។​
៣. ពេល​កូន​ប្រឡង​បាន​ពិន្ទុ​តែ ៨ ... អ្នក​គួរ​និយាយថា “​កូន​ខំប្រឹង​ហើយ បាន​ប៉ុណ្ណឹង​វា​គ្រប់គ្រាន់​ហើយ សម្រាប់​ថ្ងៃនេះ​។ បើ​កូន​ខំ​បន្តិចទៀត កូន​នឹង​បាន​ពិន្ទុ ១០ ជាមិនខាន​ឡើយ​”៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com