ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​រលា​កដៃ​ពេលធ្វើ​ម្ហូប អ្វីដែល​អ្នក​គួរ​ធ្វើ​មុនគេ គឺ ...
09, Dec 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការងារ​ចម្អិន​ម្ហូបអាហារ ចៀស​មិន​ផុតពី​ការ​មុត​ដៃ ឬ​រលាកភ្លើង និង​ទឹក​ក្តៅ​នោះទេ​។ បើ​មានរឿង​បែបនេះ​កើតឡើង​មែន តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​?



​បើតាម​ប្រសាសន៍​របស់លោក​វេជ្ជបណ្ឌិត​ជំនាញ ប្រចាំ​គេហទំព័រ​សុខភាព Health.com.kh បាន​ឲ្យ​ដឹងថា ការប្រើ​ទឹក​ត្រជាក់ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។​

​ចូរ​ដាក់​ដៃ​របស់​អ្នក នៅក្រោម​ទឹក​ហូរ ឲ្យ​បានយូរ​តាម​ដែល​អាចធ្វើ​ទៅបាន (៥ នាទី​ឡើងទៅ​ទើប​ល្អ​)​។ បន្ទាប់មក ត្រូវ​ពិនិត្យ​មើលថា ការ​រលាក​របស់​អ្នក មាន​ទំហំ​ប៉ុណ្ណា​ដែរ​។ បើ​អ្នក​គិតថា​ស្រាល អ្នក​មិនចាំបាច់​ទៅ​ពេទ្យ​ទេ ហើយ​ការប្រើ​គ្រឿងផ្សំ និង​ឧបករណ៍​ពេទ្យ​នៅផ្ទះ អាចជួយ​អ្នក​បាន​។​

១. អ្នក​អាច​ប្រើ​ប្រទាល​កន្ទុយក្រពើ ដើម្បី​បិទ​នៅលើ​ស្បែក​ដែល​រលាក​
២. អ្នក​ក៏​អាច​ច្របាច​ទឹក​ដំឡូងបារាំង ទៅលើ​មុខរបួស​ផងដែរ​
៣. ទឹកឃ្មុំ ជា​ជម្រើស​ដ៏​ល្អ សម្រាប់​ជួយ​បំបាត់​ការឈឺចាប់ និង​ការ​រលាក​
៤. ចូរ​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺ ដែលមាន​នៅក្នុង​ផ្ទះ​រប​ស់​អ្នក​។​

​យ៉ាងណាមិញ បើ​អ្នក​សង្ស័យ ឬ​គិតថា ស្ថានភាព​របស់​អ្នក​ធ្ងន់ធ្ងរ ចូរ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com