ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ខួរក្បាល​ក្មេងប្រុស និង​ក្មេងស្រី រីកលូតលាស់​ខុសគ្នា​មែន​ទេ​?
17, Dec 2016 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
​ដំណើរការ​របស់​ខួរក្បាល គឺ​ពិតជា​សាំញ៉ាំ ហើយ​ពេលខ្លះ ធ្វើ​ឲ្យ​យើង​នឹង​ស្មាន​មិន​ដល់​នោះទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​បាន​និយាយថា ខួរក្បាល​របស់​ក្មេងប្រុស និង​ក្មេងស្រី មានការ​លូតលាស់​ខុសគ្នា​បន្តិចបន្តួច​។​



•    នៅក្នុង​ពោះ​ម្តាយ រាងកាយ​របស់​ក្មេងប្រុស សំបូរ​ទៅដោយ​អ័រម៉ូន testosterone នៅ​ចន្លោះ​សប្តាហ៍​ទី ៦ ដល់ទី ២៤ ដែល​ធ្វើ​ឲ្យ​ខួរក្បាល​របស់គេ លូតលាស់​ខុសគ្នា​បន្តិច ពី​ខួរក្បាល​របស់​ក្មេងស្រី​។ ការសិក្សា​បានបង្ហាញ​ថា អ័រម៉ូន​នេះ​កាន់តែច្រើន ក្មេង​នោះ​នឹងមាន​សកម្មភាព ឬ​រពឹស​កាន់តែខ្លាំង​។​

•    ខួរក្បាល​ក្មេងប្រុស លូតលាស់​លឿន​ជាង​ខួរក្បាល​ក្មេងស្រី​បន្តិច ពេល​កើត​មកបី​ខែ​ដំបូង​។​

•    ញាណ​របស់​ក្មេងស្រី ដូចជា ការមើលឃើញ និង​ការ​ស្តាប់ ច្រើនតែ​លឿន​ជាង​ក្មេងប្រុស​ទៅវិញ​។​

​វា​ពិបាក​ណាស់ ក្នុង​ការចាត់​ចំនាត់ថ្នាក់ ទៅលើ​សកម្មភាព និង​ឥរិយាបទ​របស់​កុមារ​នៅពេល​ក្រោយមកទៀត ពីព្រោះ ខួរក្បាល​របស់​ពួកគេ ពិតជា​សាំញ៉ាំ​ច្រើនណាស់​។​

​យ៉ាងណាមិញ កត្តា​តំណរ​ពូជ​របស់​ឪពុកម្តាយ និង​ការចិញ្ចឹម​មើលថែទាំ​គេ អាច​ជះឥទ្ធិពល​ច្រើន ទៅលើ​ខួរក្បាល និង​ការចងចាំ​របស់​កូន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com