ជាតិ
ពីនេះ ពីនោះ
ឡូស៊ីក (Logique) គឺជាពាក្យកម្ចីពីភាសាបារាំង តើវាមានន័យដូចម្តេច? 
×![]()
នេះ គឺជាពាក្យកម្ចីពីភាសាបារាំង។ ពលរដ្ឋខ្មែរប្រើយូរៗទៅ ហាក់បីដូចជាពាក្យនេះ ជារបស់ខ្មែរអ៊ីចឹង។ ជាភាសាអង់គេ្លស Logic។ ពាក្យនេះ មានន័យជាភាសាខ្មែរថា ភាពត្រឹមត្រូវតាមតក្កវិជ្ជា ឬវិជ្ជាត្រិះរិះវិចារណារកហេតុផល ឬសមហេតុសមផល ឬជាសត្យានុម័ត។ ឧទាហរណ៍ថា ទឡ្ហីករណ៍នេះ ឡូស៊ីក ណាស់ មានន័យថា ទឡ្ហីករណ៍នេះសមហេតុសមផល មានអំណះអំណាងត្រឹមត្រូវ។ ឧទាហរណ៍ទី២៖ ការលើកឡើងរបស់លោក «ក» ឡូស៊ីក ណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com