ពីនេះ ពីនោះ
ពាក្យ «​ម៉ាស្សា​» មិនមែនជា​ពាក្យ​ខ្មែរ​ទេ តែ​ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង
27, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​នេះ​សឹងតែ​ក្លាយទៅជា​ពាក្យ​របស់​ខ្មែរ​ទៅហើយ នៅពេលដែល​ពលរដ្ឋ​ខ្មែរ​ស្ទើរតែ​ទាំងអស់​ប្រើប្រាស់​ពាក្យ​នេះ​យូរៗ​ទៅ​។ តាមពិត ពាក្យ​នេះ គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង Massage​។ ជា​ភាសា​អង់គ្លេស ក៏​សរសេរ​ដូចគ្នា​ដែរ តែ​ការបញ្ចេញ​សំឡេង​ខុសពី​ភាសា​បារាំង និង​ខ្មែរ​។ ជា​ភាសា​អង់គ្លេស Massage (​ម៉ា​ស្សាច​)​។ ម៉ាស្សា មានន័យថា គឺជា​សកម្មភាព​ប្រ​បាច់​សរសៃ ឬ​សម្រួល​សរសៃ ឬ​ការ​គក់​ច្របាច់ ឬ​ការធ្វើ​សរសៃ​។​ល​។ ប្រសិនបើ​លោកអ្នក​ចង់​ប្រើប្រាស់​ជា​ភាសា​ខ្មែរ គួរ​សរសេរ ឬ​និយាយថា សេវា​សម្រួល​សរសៃ ពោលគឺ​មិនមែន​សេវា ម៉ាស្សា ទេ​៕




Tag:
 ​ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com