ពីនេះ ពីនោះ
តើ​ពាក្យ​«​កាហ្វេ​»​មាន​ឫសគល់​មកពីណា​?
29, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ខាងលើនេះ មិនមាន​វត្ត​នៅក្នុង​វចនានុក្រម​សម្តេច​សង្ឃ​ជួន​ណាត​ទេ​។ ដូច្នេះ តាម​ការសន្និដ្ឋាន​នានា ពាក្យ​នេះ គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង Le Café ។ ជា​ភាសា​អង់គ្លេស Coffee​។



​អ្វីដែល​គួរ​ចងចាំ និង​ត្រូវ​ប្រយ័ត្ន​នៅក្នុង​ការប្រើប្រាស់​ពាក្យ​នេះ គឺថា នៅក្នុង​ភាសា​បារាំង នៅពេលដែល​គេ​និយាយថា Le Café មានន័យថា កាហ្វេ​ស​សម្រាប់​ពិសា​។ តែ​នៅក្នុង​ភាសា​អង់គ្លេស​វិញ នៅពេលដែល​គេ​និយាយ​ពី Café គឺជា​ទីកន្លែង​សម្រាប់​ផឹក​កាហ្វេ មិនមែន​ទឹក​កាហ្វេ​ផឹក​ទេ​។ បើ​ចង់​និយាយ​ពី​កាហ្វេ​ផឹក គឺ Coffee​។ នៅក្នុង​ភាសា​បារាំង កន្លែង​ផឹក​កាហ្វេ គឺ Cafétaria ៕


Tag:
 ​អក្ខរាវិរុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com