ពីនេះ ពីនោះ
អត្ថន័យ​ខុសគ្នា​នៃ​ពាក្យ​៖ កូដកម្ម​, បាតុកម្ម និង​កុបកម្ម​
31, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំងបី​ខាងលើនេះ មាន​សទិសន័យ​ដូចគ្នា​។ តែ​អត្ថន័យ​ពិសេស​របស់​វា​មាន​លក្ខណៈ ខុសគ្នា​។



​បាតុកម្ម (​ន​) អំពើ​ជាក់ស្តែង​, ការលើក​គ្នា​ដើរ​ដង្ហែ​ជា​ក្បួន​ដើម្បី​សម្តែង​សេចក្តី​មិន​ពេញចិត្ត​ចំពោះ​អ្វីមួយ ឬទ​ទួ​ច​សុំ​ស្រុះគ្នា​ឲ្យ​សម្រេច​ផលប្រយោជន៍​អ្វីមួយ​តាម​សេចក្តី​ពេញចិត្ត​របស់ខ្លួន​ទាំងអស់គ្នា​។

​កូដកម្ម (​ន​) អំពើ​ព្រហើន​, អំពើ​កោងកាច​, ការសម្តែង​អាកប្បកិរិយា​ប្រឆាំង​ចំពោះ​រឿង ឬ​កិច្ចការ​ណាមួយ​ដែល​ខ្លួន​មិន​ពេញចិត្ត​។ អត្ថន័យ​ម្យ៉ាងទៀត​៖ ការសម្តែង​អាកប្បកិរិយា​ប្រឆាំង​ចំពោះ​រឿង ឬ​កិច្ចការ​ណាមួយ​ដែល​ខ្លួន​មិន​ពេញចិត្ត តាមរយៈ​ការមិន​ចូលរួម​បំពេញភារកិច្ច​អ្វីមួយ​, ការមិន​ចូលធ្វើការ​។​ល​។

​កុបកម្ម (​ន​) អំពើ​ជ្រួលជ្រើម​, ការ​ប៉ះ​បោរ​, ចលាចល​។ កុបកម្ម អាច​កើតចេញពី​កូដកម្ម ឬ​បាតុកម្ម នៅពេលដែល​កូដ​ករ ឬ​បាត​ករ​ចាប់ផ្តើម​ប្រែក្លាយ​ការតវ៉ា ឬ​ទាមទារ​ដោយ​សន្តិវិធី​ទៅជា​ការតវ៉ា ឬ​ទាមទារ​ដោយ​ប្រើ​ហិង្សា​៕

​ដកស្រង់​ចេញពី​សៀវភៅ សទ្ទានុក្រម​សទិសន័យ (​សាស្ត្រាចារ្យ ទូច គីម​ស្រ៊ាង សមាជិក​ក្រុមប្រឹក្សា​ជា​ភាសា​ខ្មែរ​)​។


© រក្សាសិទ្ធិដោយ thmeythmey.com