ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​អ្នក​ឧស្សាហ៍​ញ័រ​ដើមទ្រូង​?
31, Dec 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ចង្វាក់បេះដូង​លោត​មិន​ស្រួល ហត់ និង​លឿន​ពេក ត្រូវបាន​គេ​ចាត់ទុកថា ជាការ​ញ័រ​ដើមទ្រូង​ហើយ​។ វា​គឺជា​រឿង​ធម្មតា​ទេ ដែល​អាច​ស្តាប់លឺ ឬ​ដឹងថា​បេះដូង​កំពុង​លោត​លឿន​ជាង​ធម្មតា នៅពេល​អ្នក​ហាត់ប្រាណ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ខ្លាំងក្លា​ផ្សេងៗ​។ ប៉ុន្តែ ប្រសិនបើ​អ្នកមាន​ការ​ញ័រ​ដើមទ្រូង អ្នក​ប្រហែលជា​អាចមាន​អារម្មណ៍​ថា បេះដូង​របស់​អ្នក​កំពុងតែ​បុក​មក​ក្រៅ ខណៈពេលដែល​អ្នក​កំពុង​អង្គុយ​ធម្មតាៗ ឬ​គ្រាន់តែ​ធ្វើ​ចលនា​យឺតៗ​ប៉ុណ្ណោះ​។​


 
​តើ​ការ​ញ័រ​ទ្រូង​បែបនេះ បង្កឡើង​ដោយ​មូលហេតុ​អ្វី​?
 
​មានរឿង​ច្រើនណាស់ ដែល​អាចធ្វើ​ឲ្យ​អ្នក ញ័រ​ដើមទ្រូង​បាន រួមមាន ៖
 
​ទាក់ទង​នឹង​បេះដូង​
​អ្នក​ដែលមាន​ចង្វាក់បេះដូង​លោត​មិន​ទៀងទាត់ ប្រហែលជា​មានការ​ញ័រ​ដើមទ្រូង​នេះហើយ ហើយ​ក្នុងករណី​ភាគច្រើន ការ​ញ័រ​ដើមទ្រូង និង​បេះដូង​លោត​មិន​ទៀងទាត់​បែបនេះ គឺ​មិនមាន​គ្រោះថ្នាក់​អ្វី​នោះទេ​។ ទោះជា​យ៉ាងណាក៏ដោយ ពេលខ្លះ ភាពខុស​ធម្មតា​ដែល​កើតចេញពី​ចង្វាក់បេះដូង អាចធ្វើ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ ឬ​ឈានដល់​បាត់បង់​ជីវិត​។ អ្នក​ក៏​ប្រហែលជា​មានការ​ញ័រ​ទ្រូង ប្រសិនបើ​អ្នកមាន​ជំងឺ​ប្រឹស​បេះដូង​។ ប្រឹស​បេះដូង ជួយ​ធ្វើ​ឲ្យ​ឈាម មាន​ចលនា​នៅក្នុង​បេះដូង​។​
 
​មិន​ទាក់ទង​នឹង​បេះដូង 
​ថ្នាំ​ដែល​បុរាណ ថ្នាំ​ឬ​ស​ឈើ និង​ថ្នាំ​ប្រើ​ដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ អាចធ្វើ​ឲ្យ​បេះដូង​របស់​អ្នកដើរ​លឿន​ដែរ​។ ថ្នាំ​ដែល​អាចធ្វើ​ឲ្យ​ញ័រ​ដើមទ្រូង​រួមមាន ថ្នាំ​ជំងឺហឺត និង​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​។

ជាតិ​កាហ្វេ​អ៊ី​ន (​មាននៅ​ក្នុង​កាហ្វេ តែ និង​ទឹកក្រូច​) ស្រា និង​បារី ក៏​អាចធ្វើ​ឲ្យ​មានការ​ញ័រ​ទ្រូង​ដែរ​។ មនុស្ស​ដែលមាន​ការខ្លាច​ខុសពី​ធម្មតា អាចមាន​អារម្មណ៍​ថា បេះដូង​របស់​ពួកគេ​លោត​ញាប់ នៅពេល​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​ភ័យខ្លាច​ខ្លាំង ឬ​កំពុងតែ​ខ្លាច ។ បញ្ហា​សុខភាព​មួយចំនួន​ដូចជា ជំងឺ​ក្រពេញ និង​ជំងឺ​ស្លេកស្លាំង ក៏​អាចធ្វើ​ឲ្យ​មានការ​ញ័រ​ទ្រូង​ដែរ​។​
 
​ពេលខ្លះ មូលហេតុ​នៃ​ការ​ញ័រ​ទ្រូង មិនអាច​រកឃើញ​នោះទេ​។ បញ្ហា​នេះ​កើតឡើង​ប្រហែលជា​ម្នាក់​ក្នុងចំនោម​មនុស្ស ៧ នាក់ ដែលមាន​បញ្ហា​ញ័រ​ទ្រូង​។ ការ​ញ័រ​ទ្រូង ជាធម្មតា មិន​បង្ក​ឲ្យ​មាន គ្រោះថ្នាក់​អ្វី​នោះទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com