ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ព្រមាន ដែល​បញ្ជាក់ថា តម្រងនោម​កំពុងតែធ្វើការ​ខុស​ប្រក្រតី​ហើយ​
31, Dec 2016 , 10:33 am        
រូបភាព
ដោយ: ថ្មីៗ
​តម្រងនោម​គឺជា​សរីរាង្គ​មួយគូ​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រៅ​នៃ​ពោះ ឬ​ត្រង់​តំបន់​ចង្កេះ​តែម្តង​។ តម្រង​នោ​ម្ខាងៗ​គឺ​ស្ថិតនៅ​អម​ជុំវិញ​នៃ​ឆ្អឹង​កង​ខ្នង​។ វា​មាន​នាទី​ច្រោះ​ឈាម និង​បញ្ចេញ​ជាតិពុល​ចេញពី​រាងកាយ​។ តម្រងនោម​នឹង​បញ្ជូន​ជាតិពុល​ពី​ក្នុង​ឈាម​ចូលទៅក្នុង​ប្លោកនោម ហើយ​រាងកាយ​នឹង​បញ្ចេញ​វា​ចោល​តាមរយៈ​ការ​នោម​។​



​ការ​ខ្សោយតម្រងនោម​កើតឡើង​នៅពេលដែល​តម្រងនោម​បាត់បង់​សមត្ថភាព​ច្រោះ​ជាតិពុល ឬ​កាកសំណល់​ចេញពី​ក្នុង​ឈាម​បាន​គ្រប់គ្រាន់​។ រោគសញ្ញា​នៃ​ការ​ខ្សោយតម្រងនោម​ច្រើន​តែមាន​លក្ខណៈ​ជា​ប្រយោល​។ ប៉ុន្តែ​កាលណា​យើង​រកឃើញ​អាកា​រៈ​នេះ​ទាន់ពេលវេលា វា​នឹង​ជួយ​បង្ការ​ការ​ខូច​តម្រងនោម​បាន​យ៉ាង​ល្អ ដូច្នេះ​យក​ល្អ​គួរតែ​ស្វែងយល​អំពី​អាកា​រៈរ​បស់​ជំងឺ​ខ្សោយតម្រងនោម​ដូចខាងក្រោម​នេះ​៖

1.    មាន​ឈាម​តាម​ទឹកនោម​
2.    នោម​ញឹក​ជាង​ធម្មតា​
3.    ចេះតែមាន​អារម្មណ៍​អស់កម្លាំង​នៅពេល​ថ្ងៃ​
4.    រាងកាយ​ហាក់បីដូចជា​ហើម និង​ឡើង​ទម្ងន់​ដោយសារតែ​ការ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​
5.    សម្ពាធ​ឈាម​ឡើង​ខ្ពស់​
6.    មាន​អាកា​រៈ​កន្ទួល​រមាស់​លើ​ស្បែក​
7.    ចេះតែ​ញ័រ​ដើមទ្រូង​
8.    រមួលក្រពើ​ជា​ញឹកញាប់ និង​ខុសធម្មតា​
9.    ក្អួត និង​ចង្អោ​
10.    ទឹកនោម​មាន​ពពុះ​ច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com