ពីនេះ ពីនោះ
សួស្តី​ឆ្មាំ​ថ្មី​សកល ២០១៧!
01, Jan 2017 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ គោ​ព័ទ្ធ​ស្នឹង​

-​សួស្តី​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​
​កល​កិច្ច​កាច​សល់​សូម​ឲ្យ​សាប​
​សាបសូន្យ​វិនាស​ទៅ​គ្រោះ​បាប​
​បាប​បាត់​ដរាប​ពី​មនុស្សលោក​។​
 
-​លោក​នេះ​សូម​ជួបតែ​ក្តី​សុខ​
​សុខ​កើត​គ្រប់​ស្រុក​ស្តុក​ទ្រព្យ​ភោគ​
​ភោគទ្រព្យ​ជាប់​ប្រាណ​ក្សាន្ត​គ្មាន​រោគ​
​រោគ​រឿង​ស្មោកគ្រោក​បោក​ទៅ​ឆ្ងាយ​។​
 
-​ឆ្ងាយ​ទុក្ខ​សុខ​មក​យក​ជា​គូ​
​គូគាប់​រាប់​យូរ​ចិត្ត​ស្រស់ស្រាយ​
​ស្រាយ​រួចរាល់​រឿង​រួបរឹត​កាយ​
​កាយកប​សប្បាយ​ក្នុង​ឆ្នាំ​ថ្មី​។​
 
-​ថ្មីៗ​បន្ត​ជំហរ​នឹង​
​នឹង​ផ្តល់ដំណឹង​ក្នុង​ក្រៅ​ក្តី​
​ក្តី​ក្តៅ​ក្រៅ​ក្នុង​ប្រុង​កើត​ថ្មី​
​ថ្មី​ពិត​សេចក្តី​មិន​លម្អៀង​៕​

Tag:
 ឆ្នាំថ្មី២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com