កីឡាជាតិ
ក្រុម​បាល់ទះ​ជើង​ខ្លាំង​ចំនួន​៦​នឹង​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧
04, Jan 2017 , 8:39 am        
រូបភាព
ដោយ:
 
​ក្រុម​បាល់ទះ​ជើង​ខ្លាំង​ចំនួន​៦ នឹងធ្វើ​ការប្រកួតប្រជែង​គ្នាដ​ណើ្ត​ម​ជើងឯក​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃទី​៨ ខែមករា ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧​។ ក្រុម​ទាំងនេះ​នឹង​ប្រកួតប្រជែង​គ្នា​នៅលើ​ទីលាន​៥​ផ្សេងគ្នា ហើយ​ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​ជម្រុះ​វិលជុំ​។​

 
​ក្រុម​បាល់ទះ​ជើង​ខ្លាំង​ចំនួន​៦​ប្រចាំ​កម្ពុជា​រួមមាន​ក្រុម​វិសាខា​, កងពលធំ​អន្តរាគមន៍​លេខ​៣, ខេត្តកំពង់ចាម​, ក្រសួងមហាផ្ទៃ​, ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស នឹងធ្វើ​ការប្រកួតប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ (The 1st Cambodia Beer Volleyball League 2017)​។​
 
 
​កា​ប្រកួត​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ខែមករា ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ នឹងធ្វើ​ឡើង​តាម​រូបមន្ត​ប្រកួត​ជម្រុះ​វិលជុំ ដោយ​ក្រុម​នីមួយៗ​ត្រូវ​ជួបគ្នា​ម្នាក់​មួយ​ម្តង និង​ធ្វើជា​ម្ចាស់ផ្ទះ​ម្នាក់​ម្តង​ផងដែរ​។ ក្នុងនោះ​ដោយ​ចាប់ផ្តើម​ពី​ខេ​ខេត្តព្រៃវែង បន្ទាប់មក​ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​។ ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​វគ្គ​នេះ នឹង​ឡើងមក​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​ពាក់ពាន់​ទៅនឹង​ប្រាក់រង្វាន់​ក្រុម​ជើងឯក​ទទួលបាន​៥​ពាន់​ដុល្លារ​, លេខ​២​បាន​៣​ពាន់​ដុល្លារ​, លេខ​៣​បាន​២​ពាន់​ដុល្លារ និង​លេខ​៤​បាន​១​ពាន់​ដុល្លារ ហើយ​ក្រៅពីនេះ​ក៏មាន​រង្វាន់​សម្រាប់​ក្រុម Fair Play និង​កីឡាករ​លេង​បានល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​ផងដែរ​៕   
 
 



Tag:
 បាល់ទះ​
  ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com