ពីនេះ ពីនោះ
៣​ចំណុច​ដែល​ធ្វើ​ឲ្យ​បុរស​ងាយ​ប្រែចិត្ត​ក្រោយពេល​រៀបការ​រួច​
07, Jan 2017 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រោយ​ពេលដែល​រៀបការ​រួច មាន​កត្តា​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​ស្វាមី​អ្នក​ងាយ​បែកចិត្ត​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​ប្រាប់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
​នៅពេលដែល​រៀបការ​រួច អ្នក​មិនគួរ​ឲ្យ​ស្វាមី​អ្នករស់នៅ​ដូចជា​ក្នុង​សណ្ឋាគារ​ទេ ដោយ​កិច្ចការ​ក្នុងផ្ទះ​អ្នកធ្វើ​គ្រប់បែបយ៉ាង​។ នៅពេលដែល​គេ​រស់នៅ​ដូចជា​ស្តេច ហើយ​មិនបាន​បញ្ចេញ​កម្លាំង​បន្តិច​ទាល់តែសោះ វា​នឹង​អាចធ្វើ​ឲ្យ​គេ​បែក​ចិត្តបាន ព្រោះ​គេ​មិនដឹង​ពី​រសជាតិ​នៃ​ការលំបាក​ទេ​។ ដូចនេះ​អ្នក​គួរតែ​ឲ្យ​គេ​ជួយ​ធ្វើ​ការងារ​ខ្លះ ទើប​គេ​គ្មាន​ពេល​ចេញទៅ​ក្រៅ​ធ្វើ​រឿង​ផ្តេសផ្តាស​។​
 
​ទោះបីជា​អ្នក​រៀបការ​រួច​ក៏ដោយ ក៏​អ្នក​គួរតែ​បំពេញ​កិច្ចការ​ក្រុមហ៊ុន​ឲ្យ​បានល្អ​។ ម្យ៉ាងទៀត​អ្នក​ត្រូវមាន​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ទើប​ស្វាមី​អ្នក​មិន​ធុញ​ទ្រាំ​ជាមួយ​អ្នក​។ នៅពេលដែល​អ្នក​ចាយលុយ​គេ​ច្រើន គេ​នឹង​កាន់​តែមាន​អំណួត​ចំពោះ​ខ្លួនឯង​។ ដូចនេះ​អ្នក​គួរតែ​រកលុយ​ដោយ​ខ្លួនឯង មិនត្រូវ​ពឹង​គេ​ច្រើន​ឡើយ​។​
 
​ចុងក្រោយ អ្នក​មិនគួរ​លះបង់​ច្រើន​ដើម្បី​ស្វាមី​អ្នក​ទេ ព្រោះ​នៅពេលដែល​លះបង់​ច្រើន អ្នកនឹង​មិនអាច​រស់​នៅ​ដោយ​សប្បាយចិត្ត​ឡើយ ហើយ​យូរ​ទៅ​មានតែ​ធ្វើ​ឲ្យ​បុរស​មើលស្រាល​តែប៉ុណ្ណោះ ដោយ​គេ​គិតថា​នេះ​ជា​រឿង​ដែល​អ្នក​គួរតែ​ធ្វើ​។ ដូចនេះ​អ្នក​គួរតែ​ចេះ​ស្រឡាញ់​ខ្លួន​ឲ្យ​បាន​ច្រើន ទើប​អ្នក​អាច​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ពី​ស្វាមី​អ្នក​៕
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com