ពីនេះ ពីនោះ
ម៉ាក់​, ប៉ា​, ម៉ែ​, ពុក​, ទា​៖ ការប្រើប្រាស់​ខុសគ្នា​បង្ហាញ​ពី​វណ្ណៈ​ក្នុងសង្គម​
08, Jan 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ​ទាំងអស់​ខាងលើនេះ មានន័យ​ដូចគ្នា​។ ម៉ាក់ មានន័យថា ម៉ែ ឬ​ម្តាយ តែ​ពាក្យ​នេះ គឺជា​ពាក្យ​ទំយើ​ដែល​ត្រូវបាន​អ្នកក្រុង​ប្រើប្រាស់​ច្រើន​សម្រាប់​ហៅ ម៉ែ​។ ពាក្យ​នេះ មកពី​ពាក្យ មា ឬ​ម៉ា​។ អ្នកខ្លះ ក៏​បំ​លែង​ហៅ​ដល់​ពាក្យ​ថា ម៉ា​ម៉​ង់ ជា​ពាក្យ​បារាំង​ទៀតផង​។ នៅតាម​ជនបទ គេ​សង្កេតឃើញ កូនៗ​ភាគច្រើន​ហៅ​ម្តាយ​ថា ម៉ែ​។


 
​ពាក្យ​ថា ប៉ា គឺជា​ពាក្យ​បារាំង​សម្រាប់​ហៅ​ឪពុក Papa(​ប៉ា​ប៉ា​)​។ វា​ក៏​ជា​ពាក្យ​ទំយើ​ដែរ​។ នៅក្នុង​គ្រួសារ​សាមញ្ញ​ខ្មែរ គេ​ច្រើន​ហៅ​ឪពុក​(​បិតា​)​ថា ពុក ឬ ឪ​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រួសារ​ខ្មែរ​មួយចំនួន​ដែលមាន​សែស្រឡាយ​ចិន បាន​ហៅ​បិតា​របស់គេ​តាម​ភាសា​ចិន ទាជីវ ថា «​ទា​»​។ ទា មានន័យថា ពុក ដែរ​។ ឧទាហរណ៍​ថា ទា​មកនេះ​=​ពុក​មកនេះ​៕  

© រក្សាសិទ្ធិដោយ thmeythmey.com