កីឡាជាតិ
ជាតិ
Buriram ថៃបន្តគ្រងជើងឯកពានរង្វាន់ Toyota Mekong Club 2016
× ក្រុមការពារតំណែងជើងឯកថៃ Buriram United បានបន្តគ្រងជើងឯកពានរង្វាន់ Toyota Mekong Club Championship ប្រចាំឆ្នាំ២០១៦ ក្រោយបំបាក់ក្រុមម្ចាស់ជើងឯករបស់ឡាវ Lanexang United ក្នុងលទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រជើងទី២ នៅកីឡដ្ឋាន Thammasat កាលពីយប់ថ្ងៃទី៨ ខែមករា ម្សិលមិញ។
នាការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២នៅកីឡដ្ឋាន Thammasat កាលពីថ្ងៃទី៨ ខែមករា ម្សិលមិញ កីឡាករ Diogo Luis Santo បានរកគ្រាប់បាល់នាំមុខដោយទាត់បាល់ពិន័យ១១ម៉ែត្រឲ្យក្រុម Buriram United នៅនាទី៣៨ មុនកីឡាករ Ko Seul Ki សម្រេចគ្រាប់ទី២ដែលជាគ្រាប់បាល់ជ័យជម្នះលើក្រុមក្រុម Lanexagn United ២-០ នៅនាទី៥១។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមការពារតំណែងជើងឯកថៃ Buriram United បន្តគ្រងតំណែងជើងឯកពានរង្វាន់ Toyota Mekong Club Championship ប្រចាំឆ្នាំ២០១៦។ រីឯក្រុមជើងឯកឡាវ Lanexang United ក្រោយឈ្នះ(១-០) ១ជើង និងចាញ់(២-០) ១ជើងទទួលបានចំណាត់ថ្នាក់លេខ២ ខណៈក្រុមជើងឯករង បឹងកេតអង្គរ ទទួលបានចំណាត់ថ្នាក់លេខ៣។
សម្រាប់ពានរង្វាន់ ក្រុមជើងឯកថៃ Buriram United ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៧៥,០០០ដុល្លារ រីឯកក្រុមជើងឯករងឡាវ Lanexang United បាន៥ម៉ឺនដុល្លារ។ ចំណែកក្រុមលេខ៣ បឹងកេតអង្គរ ៣ម៉ឺនដុល្លារ ខណៈលេខ៤ មីយ៉ាន់ម៉ា ទទួលបាន១៥,០០០ដុល្លារ៕
Tag:
បាល់ទាត់
Buriram
Toyota Mekong Club 2016
© រក្សាសិទ្ធិដោយ thmeythmey.com