ពីនេះ ពីនោះ
បុរស​បែបណា​ដែល​ស្រឡាញ់​អ្នក​ព្រោះតែ​ចង់​ឡើង​គ្រែ​ជាមួយ​អ្នក​?
09, Jan 2017 , 11:54 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​នៅពេលដែល​អ្នក​ជ្រើស​រើសយក​សង្សារ អ្នក​គួរតែ​ស្វែងយល់​អត្តចរិត​របស់​គេ​ឲ្យ​ច្បាស់ ព្រោះ​មាន​បុរស​មួយចំនួន​ស្រឡាញ់​អ្នក​មិន​ស្មោះ​ឡើយ​។ គេ​ស្រឡាញ់​អ្នក​ព្រោះតែ​ចង់បាន​ខ្លួនប្រាណ​អ្នក​ប៉ុណ្ណោះ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចរិត​របស់​មនុស្ស​ប្រុស​បែប​នោះ​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
១.​ក្រៅពី​ល្អ​ចំពោះ​អ្នក ថែមទាំង​ល្អ​ចំពោះ​មិត្តស្រី​ចាស់​របស់គេ​ទាំងអស់​។​
 
២​.ជា​មនុស្ស​ដែល​តែងតែ​ខ្វាយខ្វល់​ពី​ម៉ូត​សក់​អ្នក សម្លៀកបំពាក់ និង​ប្រកាន់​ចំពោះ​ទម្ងន់ និង​កម្ពស់​អ្នក​។​
 
៣​.ជា​បុរស​ដែល​ជួប​អ្នក​លើកទីមួយ​សុំ​លេខ​ទូរស័ព្ទ​ភ្លាម បើ​អ្នក​មិន​ឲ្យ គេ​នឹង​ឈប់​ទាក់ទង​ជាមួយ​អ្នក ហើយ​ប្តូរ​មនុស្ស​ស្រី​ផ្សេងទៀត​។​
 
៤​.ជា​មនុស្ស​ដែល​និយាយ​ផ្សេង​ធ្វើ​ផ្សឹ​ង​។​
 
៥​.ជា​មនុស្ស​ដែល​ធ្វើ​អ្វី​តែងតែមាន​គោលដៅ​ជានិច្ច​។​
 
៦​.នៅពេលដែល​អ្នកឆ្លើយ​តប​នឹង​សារ​គេ​យូរ គេ​នឹង​ទុក​អ្នក​ចោល​យូរ​ដូចគ្នា ដោយ​យក​លែស​ថា ទុក​ឲ្យ​អ្នក​ស្គាល់​រសជាតិ​នេះដែរ​។ ប៉ុន្តែ​គេ​បែរជា​កំពុង​លេង​សារ​ជាមួយ​អ្នកផ្សេង​ទៅវិញ​។​
 
​៧.ជា​មនុស្ស​មិន​ហ៊ាន​ណែនាំ​អ្នក​ឲ្យ​មិត្តភក្តិ​គេ​ស្គាល់​ទេ ព្រោះ​ខ្លាច​មិត្ត​របស់គេ​និយាយ​រឿង​ទាំងអស់​ប្រាប់​អ្នក​។​
 
៨​.ជា​មនុស្ស​ដែល​មិន​ហ៊ាន​ទិញ​របស់​ដែល​អ្នក​ពេញចិត្ត​ឲ្យ​អ្នក​ទេ ដោយ​យក​លែស​ថា​ព្រោះតែ​ចង់​ឲ្យ​អ្នក​ល្អ​។​
 
៩​.ជា​បុរស​ដែល​មិនដែល​រៀបចំ​ផែនការ​អនាគត​ជាមួយ​អ្នក​ឡើយ​។​
 
១០​.ជា​បុរស​ដែល​នៅពេលដែល​អ្នក​មិន​ឲ្យ​ខ្លួនប្រាណ​អ្នក​ដល់​គេ គេ​តែងតែ​ប្រើ​លែស​ថា​អ្នក​មិន​ស្រឡាញ់​គេ ដោយ​បង្ខំ​ឲ្យ​អ្នក​ឲ្យ​គេ​តែម្តង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com