ពីនេះ ពីនោះ
ចាំមើល​ឆ្នាំ​ថ្មី មាន​អ្វី​ប្រែ​?
09, Jan 2017 , 12:33 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ បទ ព្រហ្មគីតិ​
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!

 
-​ពីរពាន់​ដប់​ប្រាំមួយ​ ​រឿង​រាស្ត្រ​ព្រួយ​មាន​សន្ធឹក​
​ដើមឆ្នាំ​រាំង​វរវឹក​    ​ចុងឆ្នាំ​ទឹកជោរ​ជន់​លិច​។​
 
-​អ្នកស្រែ​មុខ​ក្រមូវ​    ​ខ្លះ​ធ្វើ​ស្រូវ​ត្រូវ​ខូច​ខ្ទេច​
​ធ្វើបាន​ឈ្មួញ​ចង់​គេច   ប្រឹង​ពន្លិច​បន្ថោកថ្លៃ​។​
 
-​ល្ពៅ​សល់​ទាំង​ចម្ការ    ព្រោះ​គ្មាន​ផ្សារ​បាត់​កម្រៃ​
​កៅស៊ូ​ក៏​មិន​ថ្លៃ​ ​ស្វាយ​មាន​ថៃ​គេ​មិន​ទិញ​។​
 
-​ម្ទេស​ខ្ទឹម​ជី​ស្លឹកគ្រៃ​ ​ក្រូចឆ្មា​ស្ពៃ​ឈើចាក់ធ្មេញ​
​ជ្រូកមាន់​ទា​ត្រី​ទិញ​ ​     គ្រប់​ទំនិញ​មិនបង្កើត​។​
 
-​ចាំមើល​ដល់​ឆ្នាំ​ថ្មី​     ​តើ​មន្ត្រី​ធ្វើ​អ្វី​កើត​
​ក្រៅពី​ដើរ​លិច​កើត​ ​    មិនបង្កើត​នយោបាយ​។​
 
-​កុំ​នៅតែ​ប៊ុ​យ​រ៉ូ​ ​ ហើយ​ប្រឹង​ថ្ងូរ​ថា​ខ្វល់ខ្វាយ​
​សុខទុក្ខ​រាស្ត្រ​ទាំងឡាយ   រក​ឧបាយ​ភូត​ត​គ្នា​។​
 
-​រាយការណ៍​ជូន​សម្តេច    បានសម្រេច​រាស្ត្រ​ធូរធា​
​ហូបចុក​មាន​គ្រប់គ្នា​ ​ហើយ​ទាមទារ​ឡើង​ដំណែង​?

© រក្សាសិទ្ធិដោយ thmeythmey.com